តួកគីសន្យាបន្តបោសសំអាតពួកភេរវករនៅស៊ីរី​ បើទោះជាលោក ដូណាល់ ត្រាំ គំរាមបំផ្លាញសេដ្ឋកិច្ចជាតិក៏ដោយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តួកគីសន្យាបន្តបោសសំអាតពួកភេរវករនៅស៊ីរី​ បើទោះជាលោក ដូណាល់ ត្រាំ គំរាមបំផ្លាញសេដ្ឋកិច្ចជាតិក៏ដោយ!

15/01/2019
(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី នៅថ្ងៃចន្ទនេះ បានទាត់ចោលការគំរាមបំផ្លាញសេដ្ឋកិច្ចតួកគី តាមរយៈការដាក់ទណ្ឌកម្មពីសំណាក់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ហើយថែមទាំងបានប្ដេជ្ញាចិត្តផងដែរថានឹងបន្តធ្វើប្រតិបត្តិការយោធាបោសសំអាតពួកភេរវករ ក្រោយកងទ័ព អាមេរិកត្រូវបានដកចេញពីស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅ បានព្រមានទីក្រុងអង់ការ៉ាត្រង់ៗថាអាចនឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បើសិនជាហ៊ានបើក ការវាយប្រហារប្រឆាំងនឹងកងកម្លាំងឃើដនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញ។ ប៉ុន្តែ ជាការឆ្លើយតបនឹងការ​ព្រមាននេះ រដ្ឋមន្ត្រី​ការបរទេសតួកគីលោក Mevlut Cavusoglu បានអះអាងថាតួកគីនឹងបន្តធ្វើប្រតិបត្តិការយោធាបោសសំអាតពួកភេរវករ។
លោក Cavusoglu បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖ «យើងបានបញ្ជាក់ជាច្រើនដងថាយើងមិនដែលខ្លាចការគំរាមកំហែង ឡើយ...ដូច្នេះយើងនឹងបន្តធ្វើប្រតិបត្តិការយោធាបោសសំអាតពួកភេរវករនៅក្នុងប្រទេសស៊ីរីឱ្យដល់ទីបំផុត។ មិនតែប៉ុណ្ណោះ យើងក៏ចង់ប្រាប់ អ្នក (លោកត្រាំ) វិញដែរថាពួកភេរវករមិនអាចក្លាយជាដៃគូ ឬសម្ព័ន្ធមិត្តរបស់អ្នកជាដាច់ខាត»