Apple ត្រៀមបញ្ចេញ HomePod លក់​កើបលុយក្នុងទីផ្សារចិន​ដីគោក និង​ហុងកុង ជាមួយ​តម្លៃជាង​៤០០ដុល្លារ!

ក្រុមហ៊ុន Apple បានប្រកាសខ្លួន​នឹងដាក់លក់​ឧបករណ៍តន្ត្រី​វៃឆ្លាត ឬ HomePod smart speaker នៅក្នុង​ប្រទេសចិន និងទីក្រុង​ហុងកុង ចាប់ពី​ថ្ងៃសុក្រ ទី១៨ ខែមករានេះ​តទៅ ខណៈការលក់​ទូរស័ព្ទដៃ iPhone ក្នុងទីផ្សារធំបំផុត​​លើ​ពិភពលោក​មួយនេះ​កំពុងជួបបញ្ហា​មិនធ្លាប់មាន។ នេះបើតាម​​ការចេញផ្សាយ​ដោយ​​សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ការប្រកាស​បែបនេះរបស់ Apple ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន​ម៉ាកសញ្ញាផ្លែប៉ោមមួយនេះ បានឱ្យដឹង​កាលពីខែធ្នូ កន្លងទៅថា នឹងចាប់ផ្ដើមដាក់​​លក់ផលិតផល HomePod នៅក្នុង​ប្រទេសចិន​ដើមឆ្នាំ២០១៩ នេះតែម្តង។ ក្រុមហ៊ុន Apple បានដាក់​លក់ HomePod កាលពីឆ្នាំ២០១៨ នៅទីផ្សារ​អាមេរិក មុននឹងបញេ្ចញ​ទៅលក់នៅឯបរទេស​ ជាពិសេស​គឺបណ្ដា​ប្រទេស​អឺរ៉ុប ដោយសារ​សន្ទុះ​នៃទីផ្សារឧបករណ៍​បំពងសំឡេង​​បំពាក់ Bluetooth បែបនេះ កំពុងតែស្ទុះ​ឡើងគួរឲ្យកត់​សម្គាល់ នៅទូទាំង​សកលលោក​តែម្តង។
គួរបញ្ជាក់ថា៖ ដើម្បី​ទាក់ទាញ​ទីផ្សារចិន ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិកមួយនេះក៏បានបញ្ចូល​បច្ចេកវិទ្យាថ្មីជា​ច្រើនទៅក្នុង smart speaker របស់ខ្លួនផង​ដែរមានដូចជា​សមត្ថភាពអាច support ជាមួយ​ភាសាចិន​ដីគោក (Mandarin ឬ កុកងឺ) និងភាសាចិន​កាតាំង (Cantonese) ជាមួយតម្លៃ​ប្រកួតប្រជែងលើទីផ្សារចិនក្នុងមួយគ្រឿង ៤០៨ដុល្លារអាមេរិក។ បច្ចុប្បន្ននេះម៉ាកសញ្ញា Speaker ដែលល្បីៗលើទីផ្សារមានដូចជា Harmon-JBL, Bose, UE, Anker និង Sony ជាដើម៕
Apple ត្រៀមបញ្ចេញ HomePod លក់​កើបលុយក្នុងទីផ្សារចិន​ដីគោក និង​ហុងកុង ជាមួយ​តម្លៃជាង​៤០០ដុល្លារ! Apple ត្រៀមបញ្ចេញ HomePod លក់​កើបលុយក្នុងទីផ្សារចិន​ដីគោក និង​ហុងកុង ជាមួយ​តម្លៃជាង​៤០០ដុល្លារ! Reviewed by Laiheang VOBFM on 1/13/2019 Rating: 5
Powered by Blogger.