តួកគីបើកការស៊ើបអង្កេតលើក្រុមហ៊ុន Google ជុំវិញការរំលោភលើច្បាប់ប្រកួតប្រជែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តួកគីបើកការស៊ើបអង្កេតលើក្រុមហ៊ុន Google ជុំវិញការរំលោភលើច្បាប់ប្រកួតប្រជែង

07/01/2019
(អង់ការ៉ា)៖ អាជ្ញាធរតួកគី នៅថ្ងៃចន្ទនេះ បានបើកការស៊ើបអង្កេតមួយដើម្បីស្វែងរកការពិតថាតើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google បានរំលោភលើច្បាប់​ប្រកួតប្រជែងដោយស្មោះត្រង់ ដូចការចោទប្រកាន់មែន ឬក៏យ៉ាងណា។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ការស៊ើបអង្កេតខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរតួកគីទទួលបានពាក្យបណ្ដឹងមួយថាក្រុមហ៊ុន Google បានរំលោភលើច្បាប់ ប្រកួតប្រជែង តាមរយៈការបង្កផលលំបាកនានាដល់បណ្ដាក្រុមហ៊ុនជាគូប្រជែងដទៃ។ ដោយឡែក បើតាមអាជា្ញធរតួកគី ការស៊ើបអង្កេត​នេះនឹងមានគោលដៅផងដែរលើក្រុមហ៊ុនដូចជា Google Reklamcilik ve Pazarlama, Google International LLC, Google LLC, Google Ireland Limited និងក្រុមហ៊ុន Alphabet Inc។ ប៉ុន្តែ មកទល់នឹងពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ មិនទាន់ ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា៖ កាលពីខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរតួកគី ធ្លាប់បានពិន័យក្រុមហ៊ុន Google ម្ដងរួចមកហើយជាប្រាក់១៧.៣៨លានដុល្លារ សម្រាប់ការរំលោភលើច្បាប់ប្រកួតប្រជែង ពាក់ព័ន្ធនឹងកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនរបស់ខ្លួន៕