ក្រសួងការពារជាតិ ជូនដំណឹងដល់បេក្ខជន បេក្ខនារី ដែលដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្ដ្រីយោធា ឱ្យទៅពិនិត្យឈ្មោះ និងទីកន្លែងប្រឡង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងការពារជាតិ ជូនដំណឹងដល់បេក្ខជន បេក្ខនារី ដែលដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្ដ្រីយោធា ឱ្យទៅពិនិត្យឈ្មោះ និងទីកន្លែងប្រឡង

04/01/2019
(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេស នៃក្រសួងការពារជាតិ បានចេញសេចក្ដីជូនដំណឹង ដល់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌមន្ដ្រីយោធា ឲ្យទៅពិនិត្យឈ្មោះ និងទីកន្លែងប្រឡង នៅតាមមណ្ឌលដែលបានដាក់ពាក្យ។
បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព VOB News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា មណ្ឌលប្រឡងនៅទូទាំងប្រទេស រួមមាន៖
  • ទី១៖មណ្ឌលប្រឡងរាជធានីភ្នំពេញ
  • ទី២៖មណ្ឌលប្រឡងយោធភូមិភាគទី១ (ខេត្តស្ទឹងត្រែង)
  • ទី៣៖មណ្ឌលប្រឡងយោធភូមិភាគទី២ (ខេត្តកំពង់ចាម)
  • ទី៤៖មណ្ឌលប្រឡងយោធភូមិភាគទី៣ (ខេត្តកំពត)
  • ទី៥៖មណ្ឌលប្រឡងយោធភូមិភាគទី៤ (ខេត្ដសៀមរាប)
  • និងទី៦៖មណ្ឌលប្រឡងយោធភូមិភាគទី៥ (ខេត្តបាត់ដំបង)។
ក្រសួងការពារជាតិ បន្ថែមថា បេក្ខជន បេក្ខនារីទាំងអស់ ត្រូវមានវត្តមាននៅតាមមណ្ឌលប្រឡងរបស់ខ្លួន វេលាម៉ោង០៦៖០០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដើម្បីស្ដាប់តាមការណែនាំពីគណៈកម្មការប្រឡង និងអនុវត្ដតាមកាលបរិច្ឆេទផ្សេងៗ៕​


ប្រភព៖ Fresh News