Ronaldo ឈ្នះពាន​​រង្វាន់ Globe Soccer លើក​ទី៥ ក្នុង​អាជីព​បាល់ទាត់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Ronaldo ឈ្នះពាន​​រង្វាន់ Globe Soccer លើក​ទី៥ ក្នុង​អាជីព​បាល់ទាត់!

04/01/2019
(ឌូបៃ)៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានឈ្នះពានកីឡាករល្អបំផុតរបស់កម្មវិធី Globe Soccer ជាលើកទី៥ ដែលការប្រគល់ពាននេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Madinat Jumeirah Resort ស្ថិត ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩។
បុរសវ័យ ៣៣ឆ្នាំ កម្ពស់ ១.៨៥ម៉ែត្រ Ronaldo បានធ្វើដំណើរមកកាន់ទីក្រុងឌូបៃ ដើម្បីទទួលពានដែលបានយកឈ្នះ បេក្ខភាពកីឡាករសញ្ជាតិបារាំង ២រូបមានដូចជា Antoine Griezmann របស់ក្លឹប Atletico Madrid និង Kylian Mbappe នៃក្លឹប PSG។
ក្រោយទទួលបានពាន Ronaldo បាននិយាយថា «ឆ្នាំ២០១៨ ជាឆ្នាំដែលអស្ចារ្យមួយ ហើយខ្ញុំរំពឹងថា ខ្ញុំអាចជួយឱ្យក្លឹបថ្មីរបស់ខ្ញុំ Juventus ឈ្នះពានជាច្រើនទៀត»
បច្ចុប្បន្នអតីតខ្សែប្រយុទ្ធក្លឹប Real Madrid និង Manchester United រូបនេះ ស៊ុតបាន ១៤គ្រាប់ ឈរលើកំពូលតារាង Top Scorer បណ្តោះអាសន្ន ក្នុងក្របខណ្ឌកំពូលអ៊ីតាលី Serie A រដូវកាលថ្មីឆ្នាំ២០១៨-២០១៩ នេះ៕