សេចក្តីព្រាងកញ្ចប់ថវិកាអាមេរិក ត្រូវបានអនុម័តដោយសភា ចំពោះមុខការពីព្រមានពីលោក​ ត្រាំ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សេចក្តីព្រាងកញ្ចប់ថវិកាអាមេរិក ត្រូវបានអនុម័តដោយសភា ចំពោះមុខការពីព្រមានពីលោក​ ត្រាំ!

04/01/2019
(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្ត​អាមេរិក​ ដែលគ្រប់គ្រងដោយ​​បក្សប្រជាធិបតេយ្យនោះ បានអនុម័ត​សេចក្តីព្រាង​ថវិកា​មួយហើយ សំដៅ​បញ្ចប់​ការបិទទ្វារនៃរដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅចំពោះមុខ​ការគំរាមពី​លោក ដូណាល់ ត្រាំ។ នេះបើតាមការ​ដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
នៅក្រោម​សេចក្តីព្រាង​ថវិកានេះ ​ស្ថាប័នសំខាន់ៗ​ដូចជា ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងការងារ ក្រសួង​ហិរញ្ញវត្ថុ (ក្រសួងរតនាគារ) ព្រមទាំង​ទីភ្នាក់ងារ​សហព័ន្ធឯទៀតៗ នឹងទទួលបាន​ថវិកាផ្គត់ផ្គង់ឡើងវិញរហូត​ដល់ថ្ងៃទី៣០ ខែកញ្ញា ពោលគឺដល់​ដំណាច់ឆ្នាំ​សារពើពន្ធ​២០១៩។
ដោយឡែកនៅ​មុនការអនុម័ត​ខាងលើ សេតវិមានអាមេរិក​បានចេញសេចក្តី​ថ្លែងការណ៍ថា សេចក្តីព្រាង​ថវិការបស់​បក្ស​​ប្រជាធិបតេយ្យ ផ្តល់ហិរញ្ញប្បទាន​​ដល់​កម្មវិធីមិនចាំបាច់​ជាច្រើនលើស​កម្រិត រួមមានការផ្តល់​ជំនួយហួសហេតុ ទៅកាន់​​កាន់បរទេស ដូចជាទៅកាន់​តំបន់​ហ្គាហ្សា (Gaza), ស៊ីរី, ប៉ាគីស្ថាន, និងកម្មវិធី​របស់អង្គការ​សហប្រជាជាតិ។
រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏មានព្រមាន​ទាត់ចោលសេចក្តីព្រាង​ថវិកាខាងលើ​ផងដែរ ទោះបី​វា​មានគោលដៅ​បញ្ចប់ការបិទទ្វារ​រដ្ឋាភិបាលនាពេលបច្ចុប្បន្ន​ក៏ដោយ ព្រោះក្រុមមន្រ្តី​បក្សប្រជាធិបតេយ្យ មិនអើពើពី​ភាព​​ចាំបាច់ជា​បន្ទាន់នៃសន្តិសុខ​នៅតាម​ព្រំដែន។
គួរបញ្ជាក់ថា៖ រដ្ឋាភិបាលអាមេរិក​បានស្ថិតក្នុងស្ថានភាព​បិទទ្វារ​មិនទាំងស្រុង ចាប់តាំងពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់​ពីសមាជិក​សភាបក្សប្រជាធិបតេយ្យ មិនយល់ស្រប​ចំពោះការទាមទារ​របស់ លោក ត្រាំ ដែលចង់បាន​ថវិកា​ ៥.៦ពាន់​លាន​ដុល្លារ ដើម្បីសាងសង់​ជញ្ជាំងព្រំដែនរវាង​អាមេរិក-ម៉ិចស៊ីកូ៕​