ទីបំផុតប្រធានាធិបតីប្រេស៊ីលថ្មី លោក Jair Bolsonaro ស្បថចូលកាន់តំណែងជាផ្លូវការ
(ប្រេស៊ីឡា)៖ លោក ហ៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលជាប់ឆ្នោតកាលពីខែតុលាកន្លងទៅ ទីបំផុតបានស្បថឡើងកាន់តំណែងផ្លូវការជាប្រធានាធិបតីថ្មីនៃប្រទេសប្រេស៊ីល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
លោក Bolsonaro បានស្បថចូលកាន់តំណែងនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងពិធីធំមួយដែលរៀបចំឡើងនៅសភាប្រេស៊ីល ក្នុងរដ្ឋធានីប្រេស៊ីឡា។ លោក Bolsonaro ដែលមកពីគណបក្សអភិរក្សនិយម «សង្គមប្រជាធិបតេយ្យ» និងអនុប្រធានាធិបតីរបស់លោក គឺលោក ហាំមីលតុន មូរ៉ាអូ (Hamilton Mourao) បានប្តេជ្ញារក្សា ការពារ និងគោរពរដ្ឋធម្មនុញ្ញ លើកកម្ពស់សុខុមាលភាពទូទៅរបស់ប្រជាជន ព្រមទាំងថែរក្សាសាមគ្គីភាព បូរណភាពទឹកដី និងឯករាជ្យភាពនៃប្រទេសប្រេស៊ីល។
គួរបញ្ជាក់ថា៖ លោក Bolsonaro ដែលជាប់ឆ្នោតកាលពីខែតុលា ជាមួយសំឡេងគាំទ្រ៥៥ភាគរយ បានផ្តោតយុទ្ធនាការបោះឆ្នោតរបស់លោក ទៅលើការសន្យាបង្រ្កាបបទល្មើសផ្សេងៗ ក៏ដូចជាពង្រឹងសន្តិសុខ និងបង្កើនអត្រាអ្នកមានការងារធ្វើ ព្រមទាំងប្រយុទ្ធប្រឆាំងអំពើពុករលួយ៕
លោក Bolsonaro បានស្បថចូលកាន់តំណែងនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងពិធីធំមួយដែលរៀបចំឡើងនៅសភាប្រេស៊ីល ក្នុងរដ្ឋធានីប្រេស៊ីឡា។ លោក Bolsonaro ដែលមកពីគណបក្សអភិរក្សនិយម «សង្គមប្រជាធិបតេយ្យ» និងអនុប្រធានាធិបតីរបស់លោក គឺលោក ហាំមីលតុន មូរ៉ាអូ (Hamilton Mourao) បានប្តេជ្ញារក្សា ការពារ និងគោរពរដ្ឋធម្មនុញ្ញ លើកកម្ពស់សុខុមាលភាពទូទៅរបស់ប្រជាជន ព្រមទាំងថែរក្សាសាមគ្គីភាព បូរណភាពទឹកដី និងឯករាជ្យភាពនៃប្រទេសប្រេស៊ីល។
គួរបញ្ជាក់ថា៖ លោក Bolsonaro ដែលជាប់ឆ្នោតកាលពីខែតុលា ជាមួយសំឡេងគាំទ្រ៥៥ភាគរយ បានផ្តោតយុទ្ធនាការបោះឆ្នោតរបស់លោក ទៅលើការសន្យាបង្រ្កាបបទល្មើសផ្សេងៗ ក៏ដូចជាពង្រឹងសន្តិសុខ និងបង្កើនអត្រាអ្នកមានការងារធ្វើ ព្រមទាំងប្រយុទ្ធប្រឆាំងអំពើពុករលួយ៕
ទីបំផុតប្រធានាធិបតីប្រេស៊ីលថ្មី លោក Jair Bolsonaro ស្បថចូលកាន់តំណែងជាផ្លូវការ
Reviewed by Laiheang VOBFM
on
1/02/2019
Rating:
