លោក ដូណាល់ ត្រាំ៖ ការស្លាប់របស់ក្មេងអន្តោប្រវេសន៍២នាក់ គឺជាកំហុសរបស់គណបក្សប្រជាធិបតេយ្យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ៖ ការស្លាប់របស់ក្មេងអន្តោប្រវេសន៍២នាក់ គឺជាកំហុសរបស់គណបក្សប្រជាធិបតេយ្យ

30/12/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាគណបក្សប្រជាធិបតេយ្យគួរតែជាអ្នកទទួលខុសត្រូវលើ ការស្លាប់របស់ក្មេងជាជនអន្តោប្រវេសន៍ហ្កាតេម៉ាឡា២នាក់ នៅឯតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖«រាល់ការស្លាប់របស់ក្មេង ជាជនអន្តោប្រវេសន៍ និងអ្នកដទៃទៀតនៅឯតំបន់ព្រំដែន គឺជាកំហុសរបស់គណបក្សប្រជាធិបតេយ្យ និងគោលនយោបាយរបស់ ពួកគេដែលបានអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ធ្វើដំណើរផ្សងព្រេងដ៏វែងឆ្ងាយ ដោយសង្ឃឹមថាអាចនឹងចូលក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់...ហើយរឿងបែបនេះនឹងមិនអាចកើតឡើងឡើយ បើយើងមានជញ្ជាំងព្រំដែន»។
គួរបញ្ជាក់ថា៖ ក្មេងប្រុសជាជនអន្តោប្រវេសន៍ហ្កាតេម៉ាឡាម្នាក់ មានអាយុ៨ឆ្នាំ បានបាត់បង់ជីវិតដោយសារធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយ ត្រូវបានអាជ្ញាធរអាមេរិកចាប់ឃុំខ្លួនជាមួយគ្រួសារនៅក្នុងរដ្ឋ New Mexico កាលពីថ្ងៃអង្គារ។ ចំណែកឯ ក្មេងស្រីជា​ជនអន្តោប្រវេសន៍ហ្កាតេម៉ាឡាអាយុ៧ឆ្នាំ ម្នាក់ទៀត ក៏បានស្លាប់ផងដែរ ក្រោយអាជ្ញាធរព្រំដែនអាមេរិកឃុំខ្លួន កាលពីដើមខែធ្នូ​កន្លងទៅ៕