នាយករដ្ឋមន្ត្រីបង់ក្លាដែស ចង់បន្តកាន់តំណែង៣អណត្តិជាប់ៗគ្នា ខណៈគូប្រជែងដ៏ធំកំពុងជាប់ពន្ធនាគារ​​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ត្រីបង់ក្លាដែស ចង់បន្តកាន់តំណែង៣អណត្តិជាប់ៗគ្នា ខណៈគូប្រជែងដ៏ធំកំពុងជាប់ពន្ធនាគារ​​

30/12/2018
(បង់ក្លាដែស)៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina កំពុងស្វះស្វែងបន្តកាន់តំណែង៣អណត្តិជាប់ៗគ្នា នៅក្នុង​ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យនេះ ខណៈគូប្រជែងដ៏ធំរបស់លោកស្រី កំពុងជាប់ពន្ធនាគារពីបទពុករលួយ។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ត្រូវបានគេរំពឹងថានឹងមានប្រជាជនចូលរួមបោះឆ្នោតជាង១លាននាក់ ក្រោមការរឹតបន្តសន្តិសុខ យ៉ាងខ្លាំងជាមួយការដាក់ពង្រាយកងកម្លាំងសន្តិសុខជាង៦០០,០០០នាក់នៅទូទំាងប្រទេស។ មិនតែប៉ុណ្ណោះ អាជ្ញាធរបង់ក្លាដែស ក៏ត្រូវបានគេរាយការណ៍ផងដែរថាបានបិទប្រព័ន្ធអ៊ីនធើណែត​ល្បឿនលឿន រហូតដល់ការបោះឆ្នោតបញ្ចប់។
គួរបញ្ជាក់ថា៖ លោកស្រី Sheikh Hasina បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស តាំងតែពីឆ្នាំ២០០៩មកម្លេះ ហើយ លោកស្រីត្រូវបានគេរំពឹងថាអាចនឹងទទួលជ័យជម្នះបន្តកាន់តំណែងបីអណត្តិជាប់ៗគ្នា ក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ខណៈ គូប្រជែងដ៏ធំរបស់លោកស្រី គឺលោកស្រី Khaleda Zia កំពុងជាប់ពន្ធនាគារពីបទពុករលួយ។ ប៉ុន្តែ លោកស្រី Zia បានច្រាន ចោលការចោទប្រកាន់នេះ ហើយថាវាគឺជាចេតនានយោបាយ៕