Facebook ប្រកាសថារូបថតឯកជនរបស់អ្នកប្រើប្រាស់ជិត៧លាននាក់ ត្រូវបានលេចធ្លាយ​ដោយសារបញ្ហា Error - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Facebook ប្រកាសថារូបថតឯកជនរបស់អ្នកប្រើប្រាស់ជិត៧លាននាក់ ត្រូវបានលេចធ្លាយ​ដោយសារបញ្ហា Error

15/12/2018
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបណ្តាញសង្គម Facebook បានប្រកាសនាថ្ងៃសុក្រសប្តាហ៍នេះថា ​ដោយសារតែ​បញ្ហា​កំហុសឆ្គងក្នុងប្រព័ន្ធកូដ (Bug ឬ Error) រូបថតឯកជន​របស់អ្នកប្រើប្រាស់រាប់លាននាក់ ត្រូវបានលេចធ្លាយ​។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីវែបសាយស្ថានីយទូរទស្សន៍អាមេរិក CNN នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
​Facebook បានឲ្យដឹងថាបញ្ហា Error មួយនាពេលថ្មីៗនេះ បានអនុញ្ញាតឲ្យ​ក្រុមអ្នកអភិវឌ្ឍន៍​កម្មវីធី​​ទូរស័ព្ទបែបភាគីទី៣ (Third-party App) អាចចូលមើលរូបថតនានា ដែលអ្នកប្រើប្រាស់ទំនងពុំបានចែករំលែកជាសាធារណៈឡើយ ហើយ​បណ្តាញសង្គមយក្សនេះ ជឿជាក់ថាអ្នកប្រើប្រាស់រហូតដល់​៦.៨លាននាក់ អាចរងការប៉ះពាល់ពីបញ្ហានេះ។

គួរបញ្ជាក់ថា៖ ពីព្រោះតែបញ្ហា Error ខាងលើ ក្រុមហ៊ុន Facebook ជឿថារូបថត​របស់អ្នកប្រើប្រាស់ទាំងនោះ អាចត្រូវ​បានមើលឃើញ​ដោយ​កម្មវិធី​​ប្រមាណ១,៥០០កម្មវិធី ដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍​កម្មវិធីចំនួន​៨៧៦នាក់ ក្នុង​អំឡុងពេល១២ថ្ងៃ កាលពីខែកញ្ញាកន្លងទៅ។ Facebook បានបញ្ជាក់ថា ខ្លួននឹង ជូន​ដំណឹង​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ ដែលអាចរងការ​ប៉ះពាល់ដោយសារបញ្ហានេះ៕