ចេញតម្លៃ Galaxy S10 ទាំង​បី​ប្រភេទ ចាប់​ពី ៦៧០ ដុល្លារ​ឡើង​ទៅ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចេញតម្លៃ Galaxy S10 ទាំង​បី​ប្រភេទ ចាប់​ពី ៦៧០ ដុល្លារ​ឡើង​ទៅ!

13/12/2018
ដំណឹង​​លម្អិត​មួយ​ចំនួន​ជុំវិញ​ Galaxy S10 ដែល​ត្រៀម​ប្រកាស​ចេញ​​ជាង​​ ២ ខែ​ទៀត​នេះ បាន​លេច​ចេញ​ជា​ហូរហែ។ យ៉ាងណា​នៅ​សល់​ដំណឹង​អំពី​តម្លៃ​ និង​កាលបរិច្ឆេទ​ចេញ​លក់ ដែល​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ។
ជុំវិញ​ដំណឹង​សំខាន់ៗ​ដែល​នៅ​សេសសល់ គេ​បាន​ប្រទះ​ឃើញ​ចុះ​ផ្សាយ​នៅ​លើ​​វិបសាយ​ Gizmodo ​របស់​ចក្រភព​អង់គ្លេស។ ​ប្រភព​នេះ​បាន​ឱ្យយ​ដឹង​ថា​ Galaxy S10 លើក​នេះ​នៅ​តែ​ប្រកាស​ចេញ​នៅ​ខែ​កុម្ភៈ ប៉ុន្តែ​នឹង​ចេញ​មុខ​មុន​កម្មវិធី​ Mobile World Congress ខុស​ប្លែក​ពី​សព្វ​ដង។
ការ​កុម្ម៉ង់​ទិញ​ នឹង​ចាប់​ផ្ដើម​ភ្លាមៗ​ក្រោយ​ស្មាតហ្វូន​បាន​ប្រកាស​ ប៉ុន្តែ​​ត្រូវ​ចាំ​ដល់​ថ្ងៃ​ទី ៨ ខែ​មីនា​ ទើប​ Galaxy S10 គ្រប់​ប្រភេទ​ដាក់​លក់​ជា​ផ្លូវ​ការ។ យ៉ាងណា​គេ​មិន​ច្បាស់​ថា​នេះ​ជា​ថ្ងៃ​​សម្រាប់​​ដាក់​លក់​លើ​​តែ​លើ​ទីផ្សារ​អង់គ្លេស ឬ ជុំវិញ​ពិភពលោក​នោះ​ទេ។

និយាយ​ដល់​ទីផ្សារ​អង់គ្លេស Galaxy S10 Lite នឹង​មាន​តម្លៃ​ចាប់​ពី​ ៦៦៩​ ផោន សម្រាប់​ម៉ូដែល Galaxy S10 មាន​តម្លៃ​ចាប់​ពី ៧៩៩ ផោន ដល់ ៩៩៩ ផោន អាស្រ័យ​លើ​ទំហំ ១២៨ GB និង ៥១២ GB។
ចំណែក Galaxy S10+ ដែល​មាន​កាមេរ៉ា​ក្រោយ​ដល់​ ៤ គ្រាប់​វិញ មាន​តម្លៃ​ចាប់​ពី ៨៩៩ ដុល្លារ ដល់​ថ្លៃ​បំផុត​គឺ​ ១៣៩៩ ដុល្លារ​ ជា​មួយ​អង្គ​ផ្ទុក​ទំហំ​ដល់ ១ TB ឯណោះ។
តម្លៃ​លើ​ទីផ្សារ​អង់គ្លេស​ បើ​បម្លែង​ទៅ​ជា​តម្លៃ​នៅ​សហរដ្ឋអាមេរិក​ នឹង​ប្រែ​ជា​ ៦៦៩ ដុល្លារ​ សម្រាប់​ម៉ូដែល​ Galaxy S10 Lite និង​ចន្លោះ​ពី ៧៩៩ ដុល្លារ​ ដល់ ១៣៩៩ ដុល្លារ សម្រាប់​ Galaxy S10/S10+។ ​​​​​​​​​ ចំណុច​ដទៃ​ទៀត​របស់​ Galaxy S10 ដែល​ចុះ​ផ្សាយ​លើ Gizmodo រួម​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ ​មាន​សមត្ថភាព​សាក​ថ្ម​ឱ្យស្មាតហ្វូន​ផ្សេង​បាន គ្មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក និង​មិន​អាច​ទ្រាំទ្រ​ប្រព័ន្ធ 5G បាន៕


ប្រភព៖ PhoneArena