រដ្ឋាភិបាល​ថៃ ប្រកាសដកការហាមឃាត់ធ្វើយុទ្ធនាការ​នយោបាយ មុនការបោះឆ្នោតឆ្នាំ២០១៩ មកដល់

(បាងកក)៖ រដ្ឋាភិបាលយោធាថៃ នៅថ្ងៃអង្គារនេះ បានដកការហាមឃាត់លើការធ្វើយុទ្ធនាការនយោបាយ មុនពេលនៃការបោះឆ្នោតសកល ឆ្នាំ២០១៩ខាងមុខមកដល់, នេះបើយោងតាមសារព័ត៌មាន AFP ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។

ការដកការហាមឃាត់នេះ បានធ្វើឡើងបន្ទាប់ពីលក្ខខណ្ឌនេះ ត្រូវបានដាក់អស់រយៈពេលជាង៤ឆ្នាំ ក្រោយពីមានការធ្វើរដ្ឋប្រហារ កាលពីឆ្នាំខែឧសភា ឆ្នាំ២០១៤។ ការហាមឃាត់ធ្វើយុទ្ធនាការនយោបាយ គឺជាសកម្មភាពដំបូងគេបង្អស់របស់​ក្រុមយោធា បន្ទាប់ពីបានកាន់កាប់អំណាច ដើម្បីកម្ចាត់សកម្មភាពនយោបាយគ្រប់ប្រភេទ។
ការហាមឃាត់នេះ ដែលត្រូវបានដកជាផ្លូវការ នៅថ្ងៃអង្គារនេះ បានជំរុញឲ្យគណៈកម្មការរៀបចំការបោះឆ្នោតបញ្ជាក់ថា ការបោះឆ្នោតនឹងធ្វើឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។

បទបញ្ជាមួយ ដែលត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-O-Cha បានចេញផ្សាយថា «គណបក្សនយោបាយទាំងអស់ អាចធ្វើយុទ្ធនាការ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់ពួកគេបាន»
រដ្ឋាភិបាល​ថៃ ប្រកាសដកការហាមឃាត់ធ្វើយុទ្ធនាការ​នយោបាយ មុនការបោះឆ្នោតឆ្នាំ២០១៩ មកដល់ រដ្ឋាភិបាល​ថៃ ប្រកាសដកការហាមឃាត់ធ្វើយុទ្ធនាការ​នយោបាយ មុនការបោះឆ្នោតឆ្នាំ២០១៩ មកដល់ Reviewed by Laiheang VOBFM on 12/11/2018 Rating: 5
Powered by Blogger.