សហរដ្ឋអាមេរិក៖ ព្យុះព្រិលផ្ដាច់ជីវិតមនុស្សម្នាក់ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ ព្យុះព្រិលផ្ដាច់ជីវិតមនុស្សម្នាក់ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់

11/12/2018
(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ព្យុះព្រិលដែលកំពុងវាយប្រហារលើរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកបានផ្ដាច់ជីវិតមនុស្សម្នាក់ និងបណ្ដាលឱ្យប្រជាជនរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
ព្រមពេលជាមួយគ្នា ការប្រកាសភាពអាសន្នក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងរដ្ឋ North Carolina ជាទីដែលព្រិលត្រូវបាន គេរាយការណ៍ថាមានកម្រាស់ ០.៥ម៉ែត្រកាលពីចុងសប្ដាហ៍កន្លងទៅ និងមានបុរសម្នាក់បានស្លាប់បន្ទាប់ពីដើមឈើមួយដើម ដួលសង្កត់។ មិនតែប៉ុណ្ណោះ ជើងហោះហើរជាច្រើនក៏ត្រូវលុបចោលទៀតផង ដោយសារតែអាកាសធាតុដ៏អាក្រក់នេះ។
គួរបញ្ជាក់ថា៖ ប្រជាជនច្រើនជាង ៣០០,០០០នាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ North Carolina, South Carolinas, Alabama, Tennessee និងរដ្ឋ Georgia៕