ទីបំផុត​មហាសន្និបាត UN ចេញសេចក្តី​អំពាវនាវឲ្យ​អ៊ីស្រាអែល បញ្ចប់ការ​ត្រួតត្រាលើ​ដែនដី​ទាំងឡាយ​របស់​ប៉ាឡេស្ទីន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​មហាសន្និបាត UN ចេញសេចក្តី​អំពាវនាវឲ្យ​អ៊ីស្រាអែល បញ្ចប់ការ​ត្រួតត្រាលើ​ដែនដី​ទាំងឡាយ​របស់​ប៉ាឡេស្ទីន!

07/12/2018
(ញូយ៉ក)៖ ប្រធាន​មហាសន្និបាទនៃអង្គការ​សហប្រជាជាតិ លោកស្រី ម៉ារៀ អេស្ពីណូសា (Maria Espinosa) បានឱ្យដឹងថា មហាសន្និបាត UN ​បាន​បោះឆ្នោតអនុម័ត​លើសេចក្ដី​សម្រេច​មួយ​ដោយអំពាវនាវ​ឱ្យអ៊ីស្រាអែល ​បញ្ចប់​​ការធ្វើអាណានិគម​លើដែន​ដី​​មួយ​ចំនួន​របស់ប៉ាឡេស្ទីន បើទោះជាសហរដ្ឋអាមេរិក​បោះឆ្នោតជំទាស់​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅ​ទីក្រុងញូយ៉ក) លោកស្រី Espinosa បាន​បញ្ជាក់​យ៉ាងដូច្នេះថា «ដំណោះស្រាយ​ត្រូវបានបោះឆ្នោត​អនុម័តក្នុងសំឡេង​គាំទ្រ ១៥៦ ជំទាស់ ០៦ និងអនុប្បវាទចំនួន ១២​សំឡេង»។ ប្រទេសដែល​បានបោះឆ្នោតជំទាស់នឹងដោះស្រាយ​ខាងលើរួមមាន សហរដ្ឋអាមេរិក អ៊ីស្រាអែល អូស្រ្តាលី លីប៊េរីយ៉ា កោះម៉ាសល (Marshall) និងកោះ ណាវរុ (Nauru)។
គួរបញ្ជាក់ថា៖ ជាងបួនទសវត្សរ៍មក​ហើយដែលប៉ាឡេស្ទីន មានជម្លោះ​ជាមួយប្រទេស​អ៊ីស្រាអែល ដោយចាប់តាំងពីឆ្នាំ១៩៦៧មក ប្រទេសអ៊ីស្រាអែល​បានទន្ទ្រាន​គ្រប់គ្រង​តំបន់​វែសត៍ប៊ែង (West Bank) បូករួមទាំងតំបន់​ភាគខាងកើត​ហ្សេរុយសាឡឹម និងតំបន់​ហ្គាហ្សាស្ទ្រីព​ផងដែរ ហើយថែម​ទាំងបានព្យាយាមប្រឆាំង​ការទទួលស្គាល់​​ប៉ាឡេស្ទីន​ជារដ្ឋ​ស្របច្បាប់ និងឯករាជ្យ ដោយមានការជ្រោមជ្រែងពីក្រោយ​ពីសំណាក់​សហរដ្ឋអាមេរិក៕