សហរដ្ឋអាមេរិក៖ ប្រព័ន្ធនយោបាយ​ទីក្រុងប៉េកាំង​នឹងរង​ឥទ្ធិពល ដោយសារតែរបត់​សេដ្ឋកិច្ច​របស់ចិន​ផ្ទាល់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ ប្រព័ន្ធនយោបាយ​ទីក្រុងប៉េកាំង​នឹងរង​ឥទ្ធិពល ដោយសារតែរបត់​សេដ្ឋកិច្ច​របស់ចិន​ផ្ទាល់...

07/12/2018
(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) បាននិយាយថា ការផ្លាស់ប្ដូរអាកប្បកិរិយា​សេដ្ឋកិច្ចរបស់​ចិន អាចនឹងជះឥទ្ធិពល​ដល់ប្រព័ន្ធនយោបាយផ្ទៃក្នុង​របស់ទីក្រុង​ប៉េកាំង។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
លោក Bolton ធ្វើការកត់សម្គាល់​បែបនេះ នៅក្នុងបទសម្ភាសន៍ជា​មួយវិទ្យុ​អាមេរិក NPR នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ និងបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានឈាន​ដល់កិច្ចព្រម​ព្រៀង​មួយក្នុងការផ្អាកការ​ដំឡើងពន្ធ​ដាក់គ្នាទៅវិញទៅមក​ កាលពីថ្ងៃសៅរ៍​សប្ដាហ៍​មុន។

លោក Bolton បានបន្ថែម​ដូច្នេះថា «ខ្ញុំគិតថាអ្វី​ដែលយើង​កំពុងធ្វើ គឺរកមើលថា​តើកិច្ចព្រមព្រៀងរវាងប្រធានាធិបតី​ទាំងពីរ អាចដោះស្រាយ​បញ្ហារចនា​សម្ព័ន្ធ​សេដ្ឋកិច្ចចិន​ដែរ ឬទេ... តែខ្ញុំជឿថា​ការផ្លាស់ប្ដូរអាកប្បកិរិយាសេដ្ឋកិច្ច​របស់ចិន អាចនឹងជះឥទ្ធិពល​ដល់ ប្រព័ន្ធ​នយោបាយ​របស់ទីក្រុង​ប៉េកាំង»
គួរបញ្ជាក់ថា៖ កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន លោក ត្រាំ និងលោក ស៊ី បានព្រមពៀងគ្នា​លើការផ្អាកការដំឡើងពន្ធ​ដាក់គ្នាទៅវិញទៅមក នាឱកាសដែល​មេដឹកនាំទំាងពីរ​ចូលរួមកិច្ច​ប្រជុំ G20​ ក្នុងទីក្រុង ប៊ុយណូសអ៊ែរែស (Buenos Aires) ប្រទេស​អាហ្សង់ទីន។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ត្រូវបានគេមើល​ឃើញថា ហាក់ដូចជាធ្លាក់​ក្នុងភាពស្រពិច​ស្រពិល​ជាថ្មី ក្រោយកូន​ស្រីម្ចាស់​ក្រុមហ៊ុន Huawei ត្រូវបានអាជ្ញាធរ​កាណាដា ចាប់ខ្លួនតាម​សំណើរបស់​សហរដ្ឋអាមេរិក ពីបទសង្ស័យថា បានរំលោភបំពានលើ​ការដាក់ទណ្ឌកម្មប្រឆាំងនឹង​អ៊ីរ៉ង់ ដឹកនាំដោយ​ទីក្រុង​វ៉ាស៉ីនតោន៕