ផ្អែកលើ CIA ព្រឹទ្ធសមាជិក​អាមេរិកជឿថា «រាជទាយាទ​​អារ៉ាប៊ីសាអូឌីត​ជាអ្នក​សម្លាប់​អ្នកកាសែត Khashoggi» ប៉ុន្តែ​លោក ត្រាំ និងមន្ត្រី​ជំនិតៗមិន​ជឿទេ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្អែកលើ CIA ព្រឹទ្ធសមាជិក​អាមេរិកជឿថា «រាជទាយាទ​​អារ៉ាប៊ីសាអូឌីត​ជាអ្នក​សម្លាប់​អ្នកកាសែត Khashoggi» ប៉ុន្តែ​លោក ត្រាំ និងមន្ត្រី​ជំនិតៗមិន​ជឿទេ!

05/12/2018
(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភា​អាមេរិក​ជាច្រើននាក់​បាននិយាយថា ពួកគេ​កាន់តែ​ប្រាកដប្រជាជាងមុនថា​ ព្រះអង្គមា្ចស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន​សាល់ម៉ាន់ គឺជាអ្នកបញ្ជា​ឱ្យគេសម្លាប់​អ្នកកាសែត Washington Post លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចំាទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី​ កាលពីខែតុលា​​កន្លងទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
សមាជិកព្រឹទ្ធសភាអាមេរិក ក្នុងនោះរួមមាន​ទាំងលោក លីនសេយ ហ្គ្រាហាំ (Lindsey Graham) ធ្វើការកត់សម្គាល់​ខាងលើ ដោយសំអាងលើ​ការសន្និដ្ឋាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក CIA ហើយមិនតែ​ប៉ុណ្ណោះ​លោកថែមទាំងបានហៅ​ព្រះម្ចាស់ ប៊ិន​សាល់ម៉ាន់ ថា «មនុស្សឆ្កួត និងគ្រោះថ្នាក់» ទៀតផង។
តែទោះជា​យ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រីការពារ​ជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) រដ្ឋមន្ត្រីការបរទេស​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និង​ទីប្រឹក្សាសន្តិសុខជាតិ​​លោក ចន បូលតុន (John Bolton) រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ នៅតែអះអាងថា ព្រះម្ចាស់រាជទាយាទ​មិនមាន​ជាប់ពាក់ព័ន្ធ​នឹងអំពើឃាតកម្ម​នេះឡើយ។
គួបញ្ជាក់ថា៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត​បានចោទប្រកាន់​មនុស្ស ១១នាក់ ដែលជាប់ទាក់ទិន​នឹង​ករណី​ឃាតកម្មលើ​លោក Jamal Khashoggi ហើយក៏បានស្នើ​ឱ្យមានការកាត់ទោស​ប្រហារជីវិត ក្នុងចំណោមអ្នក​ទាំងនោះផងដែរ តែអារ៉ាប៊ីសាអូឌីតនៅ​តែបដិសេធ​ដដែលថា​ ព្រះអង្គម្ចាស់រាជទាយាទ ប៊ិនសាល់ម៉ាន់ មិនមានជាប់​ពាក់ព័ន្ធនឹងការ​សម្លាប់លោក Khashoggi ឡើយ៕