ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស!

05/12/2018
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ នេះបើតាមការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងធនធានទឹក ដែលអង្គភាពព័ត៌មាន VOB News ទទួលបាន។

ក្រសួងធនធានទឹក បានឱ្យដឹងថា ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយបន្ដគ្របដណ្ដប់លើកម្ពុជា និងខ្យល់ដែលបក់មកពីទិសអាគ្នេយ៍ (មកពីសមុទ្រចិនខាងត្បូង) បាននាំនូវសំនើមមកជាមួយ ដែលលក្ខណៈបែបនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យម ទៅបង្គួរក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ខាងក្រោមនេះ ជាការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក៖
  • ចាប់ពីថ្ងៃទី០៧-១១ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។
  • ចាប់ពីថ្ងៃទី០៧-០៩ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី៕