យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០២ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់ ៣៣៥គ្រឿង និងផាកពិន័យ ២០០គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០២ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់ ៣៣៥គ្រឿង និងផាកពិន័យ ២០០គ្រឿង

02/12/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៨០៨គ្រឿង
  • រកឃើញល្មើសច្បាប់ ៣៣៥គ្រឿង (ម៉ូតូ៦៧%)
  • អប់រំ ១៣៥គ្រឿង និងផាកពិន័យ ២០០គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០២​ ខែធ្នូនេះ ត្រួតពិនិត្យបានចំនួន៧៧២គ្រឿង, អប់រំ៥៦គ្រឿង និងផាកពិន័យ១៥៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន ៧,៨៥៤គ្រឿង
  • រកឃើញយានយន្តល្មើស ១,០០១គ្រឿង (ម៉ូតូ៧១%)
  • អប់រំ ៣៦១គ្រឿង និងផាកពិន័យ ៦៤០គ្រឿង៕

ប្រភព៖ Fresh News