ទីបំផុត! រដ្ឋាភិបាល​បារាំង​ «ព្រម​ផ្អាកការតំឡើងពន្ធលើប្រេង​ឥន្ធនៈ»​ ដើម្បីឲ្យតម្លៃធ្លាក់ចុះវិញ និងបន្សាបកំហឹងបាតុករ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត! រដ្ឋាភិបាល​បារាំង​ «ព្រម​ផ្អាកការតំឡើងពន្ធលើប្រេង​ឥន្ធនៈ»​ ដើម្បីឲ្យតម្លៃធ្លាក់ចុះវិញ និងបន្សាបកំហឹងបាតុករ!

04/12/2018
(ប៉ារីស)៖ រដ្ឋាភិបាល​បារាំងកំពុងត្រៀមរៀបចំ ប្រកាសពីការផ្អាក​ការតំឡើងពន្ធ​លើឥន្ធនៈ ដើម្បីឱ្យ​សាំង និងម៉ាស៊ូត​ចុះថ្លៃឡើងវិញ ហើយដែលនេះ​នឹងក្លាយជាការផ្លាស់​ប្ដូរគោលនយោបាយ​ជាលើកដំបូងបំផុត របស់​ប្រធានាធិបតីលោក ម៉ាក្រុង ចាប់តាំងឡើង​កាន់អំណាចកាលពី​ឆ្នាំ២០១៧ មក។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
Reuters ផ្អែកលើប្រភព​ពីមន្ត្រីរដ្ឋាភិបាលបារាំង​បានឱ្យដឹងទៀតថា នាយករដ្ឋមន្ត្រី​បារំាង លោក អេឌូអាដ ហ្វីលីព (Edouard Philippe) នឹង​ប្រកាសពីការផ្អាក​ការតំឡើងពន្ធលើឥន្ធនៈ​នៅថ្ងៃអង្គារនេះ (ម៉ោងនៅ​ទីក្រុងប៉ារីស)។ ក្រុមបាតករ​អាវកាក់ពណ៌​លឿង បាននាំគ្នាធ្វើបាតុកម្ម​តវ៉ាប្រឆាំងនឹងកំណែ​ទម្រង់របស់លោក ម៉ាក្រុង ក្នុងនោះរួមមាន​ការឡើងពន្ធលើឥន្ធនៈ​ ជាពិសេសគឺ ម៉ាស៊ូតតែម្ដង​ដែលជាប្រភេទឥន្ធនៈ ពេញនិយម​ប្រើជាងគេ​របស់ប្រជាជន​បារាំង។
ដោយឡែក​សម្រាប់លោក ម៉ាក្រុង ការតំឡើងពន្ធ​លើម៉ាស៊ូត គឺជាផ្នែក​មួយនៃកិច្ច​ខិតខំប្រឹងប្រែង​ទប់ស្កាត់កម្ដៅផែនដី និងការបំពុល​បរិយាកាស​ផែនដី។ ប៉ុន្តែ​ការហក់ឡើង​ថ្លៃសំាង និងម៉ាស៊ូត បានធ្វើឱ្យប៉ះពាល់​ដល់ជីវិភាពប្រចាំ​ថ្ងៃរបស់ ប្រជាជនបារាំង​មួយចំនួនធំ រហូតដល់ផ្ទុះជាបាតុកម្មតវ៉ា​មកទល់ពេល​បច្ចុប្បន្ន។
គួរបញ្ជាក់ថា៖ បាតុកម្មរបស់​ក្រុមបាតុករអាវកាក់ពណ៌​លឿង ត្រូវបានធ្វើតាំងតែពីពាក់​កណ្ដាលខែវិចិ្ឆកា មកម្ល៉េះ ហើយគិត មកទល់នឹង​ពេលនេះមាន​មនុស្ស ០៣នាក់ហើយ បាន​បាត់បង់​ជីវិត និងរាប់រយ​អ្នកត្រូវបាន​ចាប់ខ្លួន និងរង​របួស៕