សហរដ្ឋអាមេរិក​អាចនឹង «ឈប់ជួយ​អារ៉ាប៊ីសាអូឌីត» ក្នុង​សង្គ្រាមបង្ហូរឈាម​នៅយ៉េមែន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​អាចនឹង «ឈប់ជួយ​អារ៉ាប៊ីសាអូឌីត» ក្នុង​សង្គ្រាមបង្ហូរឈាម​នៅយ៉េមែន!

13/12/2018
(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភា​អាមេរិកបានបោះឆ្នោត​អនុម័ត ឲ្យបើកការ​ជជែកដេញដោល​ ដើម្បីស្វែងរក​ដំណោះស្រាយមួយ​ ឈានទៅដល់ការបញ្ចប់​ការគាំទ្រ​របស់សហរដ្ឋអាមេរិក​ ចំពោះប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងសង្រ្គាមយ៉េមែន ខណៈការស្លាប់​របស់អ្នកកាសែត លោក ចាម៉ាល់​ ខាសហូកជី (Jamal Khashoggi) កំពុង​ធ្វើឱ្យ​ទំនាក់ទំនង​រវាងរដ្ឋបាល លោក ដូណាល់ ត្រាំ និងសភា​មានភាព​ល្អក់កករ។ នេះបើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងបោះឆ្នោត​នៅថ្ងៃពុធ​សប្ដាហ៍នេះ ព្រឹទ្ធសភា​អាមេរិក​បានបោះឆ្នោត​ក្នុងសំឡេង ៦០ ទល់នឹង ៣៩សំឡេង បើកផ្លូវឲ្យមានការជជែកដេញ ដោលស្វែងរកដំណោះស្រាយ​បញ្ចប់ការគាំទ្រ​របស់សហរដ្ឋអាមេរិក​ សម្រាប់អារ៉ាប៊ីសាអូឌីត​ក្នុងសង្រ្គាម​យ៉េមែន។ តែ​ទន្ទឹមគ្នា នៅមាន​ការសង្ស័យជា​ច្រើនថា តើគេត្រូវអនុម័ត​ដំណោះស្រាយ​យ៉ាងណា ទើបអាចមាន​ឥទ្ធិពលលើការ​សម្រេចចិត្ត​ចុងក្រោយ ដ្បិតក្រុម​សមាជិកព្រឹទ្ធសភា​អាមេរិកចង់អនុម័ត​លើដំណោះស្រាយ​ពីរដាច់ដោយឡែកពីគ្នា​ គឺមួយ​ថ្កោលទោស អារ៉ាប៊ីសាអូឌីត​ក្នុងសំណុំរឿងឃាតកម្ម​លើលោក Khashoggi និងមួយ​ទៀតគឺ បញ្ចប់ការគាំទ្រ​របស់សហរដ្ឋអាមេរិក​ ​នៅក្នុងសង្រ្គាម​យ៉េមែន សំដៅឈាន​ទៅរកបិទបញ្ចប់​សង្រ្គាម​យ៉េមែន។
គួរបញ្ជាក់ថា៖ បច្ចុប្បន្ន​រដ្ឋបាលលោក​ ដូណាល់ ត្រាំ កំពុងរង​ការរិះគន់ និងសម្ពាធយ៉ាង​ខ្លាំងពីក្រុមអង្គការ​សិទ្ធិមនុស្ស​នានា ដែលបានអំពាវនាវ​ឱ្យទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់ការគាំទ្រ​ដល់ប្រតិបត្តិការយោធា ​របស់ក្រុមចំរុះអារ៉ាប់ដឹកនាំ​ដោយ
អារ៉ាប៊ីសាអូឌីត​នៅក្នុងប្រទេស​យ៉េមែន ជាទីដែលមនុស្ស​រាប់ពាន់នាក់​បានស្លាប់ និងរាប់លាននាក់​ជាពិសេសកុមារៗ កំពុង​ប្រឈមមុខនឹង​គ្រោះអត់ឃ្លាន និងការស្លាប់ជាបន្តបន្ទាប់៕