Yamaha Mio បង្ហាញ​មុខ​ជា​ថ្មី អាចពន្លត់ នឹងបញ្ឆេះសោយស្វ័យប្រវត្តិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Yamaha Mio បង្ហាញ​មុខ​ជា​ថ្មី អាចពន្លត់ នឹងបញ្ឆេះសោយស្វ័យប្រវត្តិ

16/11/2018
ជា​ចំណង​ដៃ​ចុង​ឆ្នាំ​ ២០១៨ និង​ការ​បើក​បវេសនកាល​ថ្មី ​ក្រុមហ៊ុន គង់ នួន គ្រុប ដែល​ជា​ក្រុមហ៊ុន នាំ​ចូល​និង​មាន​សិទ្ធិ​ចែក​ចាយ​តែ​មួយ​គត់​នូវ​ផលិត​ផល​ម៉ូតូ​ម៉ាក YAMAHA បាន​បញ្ចេញ​លក់​ម៉ូតូ​អូតូ​​ម៉ូដែល Mio M3 ​ស៊េរី​ថ្មី​ដែល​​រូបរាង​កាន់​តែ​ទាក់​ទាញ កម្លាំង​ខ្លាំង និង​ទំនើប​លើស​មុន។​



ម៉ូតូ​ Yamaha Mio M3 មាន​បំពាក់​មក​ជា​មួយ​ចំណុច​ពិសេសៗ​ដូច​ជា ៖

ប្រព័ន្ធ​ពន្លត់​និង​បញ្ឆេះ​ដោយ​ស្វ័យ​ប្រវត្តិ ​(Stop Start System) ​ដែល​អាច​​សាំង​នៅ​ពេល​ឈប់​ស្តុប ល្អ​បំផុត​សម្រាប់​ការ​បើកបរ​ក្នុង​ទី​ក្រុង ឬ​​ទីប្រជុំជន​ដែល​មាន​ភ្លើង​ស្តុប​ច្រើន។



កម្លាំង​​ម៉ាស៊ីន ១២៥ សេសេ​ ជា​ប្រភេទ​ប៊ិច (FI) និង​ប្រព័ន្ធ​ BLUE CORE ​អាច​សន្សំ​សំចៃ​សាំង​រហូត​ដល់ ៥០%​ កាត់​បន្ថយ​កម្ដៅ​និង​សំឡេង​ម៉ាស៊ីន បង្កើន​សន្ទុះ​ម៉ាស៊ីន។



ប្រព័ន្ធ​សោ​ចម្រុះ (MULTI FUCTION KEY) ដែល​មាន​តួនាទី​បួន​គឺ បើក​កែប, បើក​កន្លែង​ចាក់​សាំង និង​ប្រអប់​សុវត្ថិភាព​ (SAFETY LOCKER) ​និង​​ចុងក្រោយ​គឺ​បើកLOCK និង​បញ្ចេញ​សំឡេង​ដោយ​ស្វ័យ​ប្រវត្តិ (ADVANCE KEY SYSTEM)។



ប្រអប់​ក្រោម​កែប (BOX SEAT) ធំ​ទូលាយ ​អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន ឬ​កាបូប​យួរ​ដៃ​បាន​យ៉ាង​ងាយ​ស្រួល។



ការ​រចនា​រូបរាង​បែប​ស្ព័រ និង​កន្លែង​ដាក់​ជើង​ធំ (FOOT SPACE) ល្មម​ងាយ​ស្រួល​បើកបរ
ប្រព័ន្ធ​អេកូ ECO SYSTEM នឹង​ជួយ​ប្រាប់​អ្នក​អំពី​ការ​ប្រើប្រាស់​ល្បឿន​ដែល​សមស្រប អាច​ជួយ​សន្សំ​សំចៃ​សាំង។



ប្រព័ន្ធ​ហ្រ្វាំង​ដៃ SMART LOCK SYSTEM ជួយ​​ឲ្យ​​ម៉ូតូ​មិន​រំកិល ឬ​រអិល នៅ​ពេល​ចត។