សម្តេចតេជោ ហ៊ុន សែន ​អញ្ជើញទស្សនាប្រាសាទបុរាណ នៅវិសាលដ្ឋានប៉ាតាន់ឌួបា ក្នុងទីក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ​អញ្ជើញទស្សនាប្រាសាទបុរាណ នៅវិសាលដ្ឋានប៉ាតាន់ឌួបា ក្នុងទីក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់

30/11/2018
(នេប៉ាល់)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និង​អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមន្ឌូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណចំនួន២​កន្លែង ក្នុងទីក្រុងកដ្ឋមន្ឌូ ក្នុងនោះរួមមាន ប្រាសាទ​បុរាណ ក្នុងវិសានដ្ឋានប៉ាតាន់ឌួបា និងហ៊ីរ៉ាន់យ៉ា ម៉ាហាវិហារ ប្រាសាទមាស ព្រះវិហាព្រះពុទ្ធសាសនាមាយាន របស់ប្រទេសនេប៉ាល់។​

វត្តមាននៃការ​អញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ​​និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបាន​ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំអភិរក្ស នៃតំបន់ប្រវត្តិ​សាស្រ្តទាំងពីរ រួមទាំងភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​ជាច្រើនរូប។

ទីតាំងប្រវត្តិ​សាស្រ្តទាំងពីរនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២៦ ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ចាស់​បុរាណបំផុត របស់ប្រទេសនេប៉ាល់ ដែលកសាងឡើងដោយ រាជវង្ស និងបុព្វបុរសនេប៉ាល់។ តំបន់ប្រវត្តិសាស្រ្តនេះ មានលំនាំជាប្រាសាទ ស្រះបុរាណដែលកសាងឡើងក្នុងឆ្នាំ១៦៤៨ និងសំ​ណង់ស្ថាបន្យកម្ម​ជាច្រើនទៀត ក្នុងមហាប្រាសាទដ៏ស្កឹមស្កៃនេះ។
សំណង់បេតិកភណ្ឌទាំងអស់នេះ បានទទួលរងគ្រោះដោយគ្រោះធម្មជាតិរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥ ដែលធ្វើតំបន់នេះទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនេ​ប៉ាល់ បានខិតខំស្តារ និងកសាងឡើងវិញ ​ដោយរក្សានូវទម្រង់ដើម នៃប្រាសាទបុរាណនេះ។​
នៅក្នុង​ឱកាសនៃការអញ្ជើញទស្សនាដោយផ្ទាល់នោះ សម្តេចតេជោ ហ៊ុន សែន ​បានតាមស្តាប់យ៉ាងយកចិត្តទុកដាក់ លើការពន្យល់ណែនាំ ពីអ្នកអភិរក្សប្រាសាទ ពិសេសតាមដានស្តាប់ពីការរៀបរាប់ដែលទាក់ទិនទៅនឹងការស្តារ និងកសាងឡើង​វិញនៃប្រាសាទបុរាណនេះ ក្រោយគ្រោះធម្មជាតិ រលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥កន្លងទៅ។ នៅក្នុងគ្រោះធម្មជាតិរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់នូវថវិកាចំនួន​១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភ​ថវិកាចំនួន​១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិរលក យក្សស៊ូណាមីផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដែលបានខិតខំប្រឹងប្រែង ស្តារនូវសំណង់ប្រវត្តិសាស្រ្តឡើងវិញយ៉ាងឆាប់រហ័ស ក្រោយគ្រោះធម្មជាតិរលកយក្សស៊ូណាមី។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះហត្ថលេខាលើកសៀវភៅក្រាំងមាស សម្រាប់ថ្នាក់ដឹកនាំពិភពលោកនានា ដែលបានអញ្ជើញទស្សនា តំបន់បេតិកភណ្ឌទាំងពីរនេះ របស់ប្រទេសនេប៉ាល់។ ​បន្ថែមពីនេះ ថ្នាក់ដឹកនាំអភិរក្សនៃតំបន់ទាំងពីរ បានជូននូវព្រះពុទ្ធរូប មួយព្រះអង្គ ជូនសម្តេចតេជោ ហ៊ុន សែន ​ដើម្បីជាកិច្ចតបស្នងសងគុណ និ​ងការគោរពស្រឡាញ់ដោយស្មោះ ជូនចំពោះសម្តេច​ដែលមានស្វាមីភក្តិគោរពស្រឡាញ់ ចំពោះប្រទេស និងប្រជាជននេប៉ាល់ ពិសេសក្នុងគ្រាដែលប្រទេស និងប្រជាជននេប៉ាល់ ទទួលរងគ្រោះដោយគ្រោះធម្មជាតិរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥កន្លងទៅ។​
សូមបញ្ជាក់ថា៖ នេប៉ាល់មានផ្ទៃក្រឡាទំហំ១៤៧,១៨១គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ និងប្រទេសឥណ្ឌា និងប្រទេសចិន និងមានប្រជាជនរស់នៅ ស​រុបជាង២៩លាននាក់ ក្នុងនោះប្រជាជនកាន់សាសនាហិណ្ឌូ មានជាង៨១ភាគរយ ព្រះពុទ្ធ៩ភាគរយ ម៉ូស្លីមជាង៤ភាគរយ និងសាសនាដទៃមានជាង៥ភាគរយ​៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister