ចិនកំពុងឆេះដុំ! អាមេរិក​បញ្ជូននាវា​ចម្បាំងពីរគ្រឿង ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ជាថ្មី និង​អះអាងថា វាជាសេរីភាព​នាវាចរ​ដែលច្បាប់អន្តរជាតិ​អនុញ្ញាត​... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិនកំពុងឆេះដុំ! អាមេរិក​បញ្ជូននាវា​ចម្បាំងពីរគ្រឿង ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ជាថ្មី និង​អះអាងថា វាជាសេរីភាព​នាវាចរ​ដែលច្បាប់អន្តរជាតិ​អនុញ្ញាត​...

29/11/2018
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក​បានបញ្ជូននាវា​ចម្បាំងពីរគ្រឿង​ ធ្វើដំណើរកាត់​តាមច្រក​សមុទ្រ​តៃវ៉ាន់ នៅថ្ងៃពុធ​សប្ដាហ៍នេះ ដែលជាការធ្វើ​នាវាចរ​ជាលើកទី ៣ នៅក្នុងឆ្នាំ២០១៨ ខណៈយោធា​អាមេរិកកាន់តែបង្កើន​វត្តមាន​របស់ខ្លួន នៅតំបន់​ផ្លូវទឹក​យុទ្ធសាស្ត្រ​ដ៏សំខាន់​មួយនេះ បើទោះជាមាន​ការជំទាស់ពីចិន​ជារឿយៗ​ក៏ដោយ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន Reuters​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន យោធាអាមេរិកប្រចាំ​តំបន់ប៉ាស៊ីហ្វិកបាន​បញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើដំណើរ​របស់នាវាចម្បាំង​អាមេរិក ០២គ្រឿង ឆ្លងកាត់តាម​ច្រកសមុទ្រ​តៃវ៉ាន់ គឺជាការបង្ហាញ​ពីសេរីភាពនៃការធ្វើនាវាចរ និងការបើក​ចំហរតំបន់​ឥណ្ឌូ- ប៉ាស៊ីហ្វិក... ហើយ​សហរដ្ឋអាមេរិក​នឹងបន្តធ្វើការហោះ​ហើរ ធ្វើនាវាចរ ព្រមទាំងធ្វើ​ប្រតិបត្តិការនៅគ្រប់ទី​កន្លែង ដែលច្បាប់​អន្តរជាតិអនុញ្ញាត»
ប៉ុន្តែនៅ​ថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួង​ការពារជាតិចិន លោក រិន កូវគាំង (Ren Guoqiang) បាននិយាយថា យោធាចិន​បានដឹងយ៉ាង​ច្បាស់ពីសកម្មភាព​យោធា របស់​សហរដ្ឋអាមេរិក ហើយថា​ខ្លួននឹងប្រើប្រាស់គ្រប់មធ្យោបាយ​ទាំងអស់ ដើម្បីការពារ​បូរណភាព​ទឹកដីរបស់ខ្លួន ក៏ដូចជាជម្រុញ​ផងដែរឱ្យទីក្រុង​វ៉ាស៉ីនតោន ធ្វើសកម្មភាពប្រកប​ដោយការប្រុង​ប្រយ័ត្ន កុំឱ្យប៉ះពាល់​ដល់ទំនាក់​ទំនងរវាងប្រទេស​ទាំងពីរ និងបង្កអស្ថេរភាព​នៅក្នុងតំបន់។
គួរបញ្ជាក់ថា៖ នេះគឺជាលើកទី ៣ ហើយ​ដែលនាវា​ចម្បាំងអាមេរិក ធ្វើដំណើរកាត់​តាមច្រកសមុទ្រ​តៃវ៉ាន់ ដែលសកម្មភាពដុតកំហឹងចិនក្នុងឆ្នាំ២០១៨ ហើយវាដែលត្រូវ​បានគេមើល​ឃើញទៀតថា ក៏ជាចេតនាចង់បង្ហាញ​ពីការគាំទ្រ និងការពារ​កោះតៃវ៉ាន់​ផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យ​កត់សម្គាល់​ ភាពតានតឹង​ថ្មីនេះបានកើតមានឡើង​​នៅមុន​ពេល​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង និងប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ត្រូវជួបមុខគ្នា​នាឱកាសចូលរួម​កិច្ចប្រជុំ G20 ក្នុងប្រទេស​អាហ្សង់ទីន នៅចុង​ខែវិច្ឆិកា​នេះ៕