ស្មាតហ្វូនថ្មីម៉ូដែល Nova 4 របស់ Huawei ត្រូវបានលេចមុខជាលើកដំបូងក្នុងកម្មវិធីប្រគំតន្ត្រីមួយធ្វើឡើងក្នុងប្រទេសចិន ដែលជាកម្មវិធីអបអរសាទរថ្ងៃកំណើតតារាចម្រៀងចិន Jackson Yee។
តាមរយៈរូបភាពបានបង្ហាញថា Nova 4 មានបំពាក់ដោយអេក្រង់ដែលមានរន្ធតូចមួយនៅផ្នែកលើខាងឆ្វេង ដែលជារន្ធកាមេរ៉ា។ រចនាបថនេះស្រដៀងគ្នាទៅនឹងអេក្រង់ Infinity-O ដែល Samsung បានបង្ហាញចេញកាលពីដើមខែនេះ។ Infinity-O នេះត្រូវបានគេរំពឹងថានឹងលេចមុខលើម៉ូដែល Galaxy S10 ដែលប្រកាសចេញឆ្នាំក្រោយ។
គួរបញ្ជាក់ថាការបង្ហាញមុខរបស់ Nova 4 ក្នុងកម្មវិធីប្រគំតន្ត្រីនេះ មិនមែនជាការបង្ហាញមុខផ្លូវការនោះទេ។ Huawei បានបញ្ជាក់ថានឹងបង្ហាញព័ត៌មានលម្អិតបន្ថែមអំពី Nova 4 នៅថ្ងៃទី ៣ ខែធ្នូខាងមុខនេះ៕
ប្រភព៖ vnexpress
