បាតុភូត​ចម្លែក! ត្រីបាឡែន១៤៥ក្បាលងាប់ពាសពេញ​ឆ្នេរ នៃកោះភាគខាងត្បូង​នូវែលសេឡង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បាតុភូត​ចម្លែក! ត្រីបាឡែន១៤៥ក្បាលងាប់ពាសពេញ​ឆ្នេរ នៃកោះភាគខាងត្បូង​នូវែលសេឡង់

26/11/2018
(វែលីងតោន)៖ ត្រីបាឡែនរហូត​ដល់ ១៤៥ក្បាល បានងាប់នៅតំបន់ដាច់ឆ្ងាយមួយ លើកោះភាគខាងត្បូង​ប្រទេស​នូវែល​សេឡង់​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។​
សាកសពត្រីបាឡែន​ទាំងនេះ​ត្រូវគេប្រទះឃើញ កាលពីយប់ថ្ងៃអាទិត្យ ដោយពួកវាបានជាប់គាំងនៅលើកោះ ស្ទេវ៉ាដ (Steward) ដែលជា​កោះតូចមួយនៅភាគខាងត្បូង​នូវែលសេឡង់។ នៅពេល​ប្រទះឃើញ គឺពាក់កណ្តាល​នៃពួកវាបានងាប់បាត់​ទៅហើយ តែដោយសារ​ការមើលឃើញ​ស្ថានភាព​ជាក់ស្តែង នៃត្រីបាឡែនដែល​នៅសេសសល់ បូករួមកត្តាបង្កការ​លំបាក​ដទៃទៀត អាជ្ញាធរ​នូវែលសេឡង់ ក៏បានសម្រេច​សម្លាប់ត្រីបាឡែនដែល​នៅសល់នោះចោល​ទាំងអស់​តែម្តង កុំ​ឲ្យ​ពួក​វា​​នៅ​រង​ភាព​វេទនា​តទៀត​។
គួរជម្រាបថា៖ បើតាមការបញ្ជាក់​ពីអាជ្ញាធរ​នូវែលសេឡង់ ហេតុការណ៍​ជាប់គាំងនៃសត្វត្រី​ទាំងអស់នេះ គឺតែងកើតមាន​​ឡើងជាញឹកញយ ដោយជាមធ្យម​មានប្រមាណ ៨៥ក្បាល ក្នុងមួយឆ្នាំ។ ដោយឡែក មូលហេតុ​ដែលបណ្តាលឲ្យ​ត្រី​បាឡែន​ និងដូហ្វីនជាដើម​នៅជាប់គាំងលើ​គោកបែបនេះ ពុំត្រូវបានគេ​ដឹងច្បាស់ឡើយ ប៉ុន្តែគេអាចគិត​ពីកត្តាជាច្រើន​រួមមាន​ដូចជា ជំងឺ ការបម្លាស់ទីខុស​បច្ចេកទេស សណ្ឋានទីតាំង​ភូមិសាស្រ្ត ការធ្លាក់​ខ្យល់​ខ្លាំង ការ​រង​ការ​តាម​ប្រមាញ់​ពី​​ត្រី​​ដទៃទៀត ឬក៏ដោយសារ​អាកាសធាតុអាក្រក់​ជាដើម៕