Podolski ផ្ទុះ​កំហឹង​ Iniesta​ ប្រឹង​សម្រួល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Podolski ផ្ទុះ​កំហឹង​ Iniesta​ ប្រឹង​សម្រួល

26/11/2018
កីឡាករ​ជើង​ចាស់ Lukas Podolski បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដោយ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ប្រជែង បន្ទាប់​ពី​មាន​ការ​តាម​ស្មើ​ចុងម៉ោង​នាទី​១០៤​ទៅ​ហើយ។

ក្នុង​ការ​ប្រកួត​នៅ J-Leagueក្លឹប Vissel Kobe របស់ Podolski បាន​នាំ​មុខ​ក្រុម Shimizu S-Pulse ៣-១ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នៅ​នាទី​៦២។ អ្នក​គាំទ្រ​របស់ Vissel សង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្រុម​ខ្លួន​នឹង​ទទួល​បាន​៣​ពិន្ទុ​ពេញ ប៉ុន្តែ​កីឡាករ Douglas របស់ Shimizu រក​បាន​១​គ្រាប់​សង​វិញ ខណៈ​អ្នក​ចាំ​ទី Yuji Rokutan បាន​តែត​បញ្ចូល​ទី​នាទី​១០៤​ធ្វើ​ឲ្យ​លទ្ធផល​ស្មើ​គ្នា ៣-៣។

ការ​ប្រកួត​ចាប់​ផ្ដើម​ល្អក់កករ​ ពោល​៤​នាទី​បន្ទាប់​កីឡាករ​ Wellington Luis de Sousa របស់ Vissel Kobe ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ ក្រោយ​បង្ក​កំហុស​លើ​កីឡាករ​របស់ Shimizu។ អំឡុង​ពេល​នោះ​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ Podolski បាន​ទៅ​រុញ​ច្រាន​ក្រុម​គូ​ប្រកួត ស្របពេល Iniesta ព្យាយាម​ឃាត់​មិត្តរួម​ក្រុម​កុំ​ឲ្យ​ប្រើ​ហិង្សា។

ការ​ទទួល​បាន​តែ​១​ពិន្ទុ​នេះ​នាំ​ឲ្យ Vissel Kobe ឈរ​លេខ​១១​​ក្នុង​តារាង​ពិន្ទុ J-League ឯ Shimizu S-Pulse នៅ​លេខ​៧៕