Galaxy A9 កាមេរ៉ា​ក្រោយ​ ៤​ គ្រាប់នៅ​ម៉ាឡេស៊ី​តម្លៃ​​ជាង​ ៤០០ ដុល្លារ អ្នកទិញបានកាដូពិសេសៗច្រើនទៀត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Galaxy A9 កាមេរ៉ា​ក្រោយ​ ៤​ គ្រាប់នៅ​ម៉ាឡេស៊ី​តម្លៃ​​ជាង​ ៤០០ ដុល្លារ អ្នកទិញបានកាដូពិសេសៗច្រើនទៀត!

25/11/2018
ស្មាតហ្វូន​​ Galaxy A9 ដែលបំពាក់​កាមេរ៉ាក្រោយ ៤ គ្រាប់​ដំបូង​គេរបស់ Samsung មាន​លក់​ជា​ផ្លូវការ​ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​តម្លៃ​ ១,៩៩៩ រីងហ្គីតស្មើ​នឹង ៤៧៦ ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង។

ស្មាតហ្វូន​មួយ​នេះ នឹង​​មាន​លក់​នៅ Galaxy Experience ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់ ២៥ នៅ​ទីតាំង​បី​កន្លែង​រួមមាន 1Utama Shopping Centre រដ្ឋ Selangor, Gurney Plaza រដ្ឋ​ប៉ាហាំង និង​ City Square ​​រដ្ឋ​ Johor។ ​
អតិថិជន​ដែល​ទិញ Galaxy A9 នឹង​ទទួល​បាន​កាដូពិសេ​​ដូចជា speaker JBL Go 2 មួយ​គ្រឿង​តម្លៃ​ជាង ១០០ដុល្លារ ,microSD ទំហំ 128GB មួយ, ថ្ម​កម្លាំង10,000 mAh មួយ, Screen ការពារ​អេក្រង់​មួយ, ផ្ដល់​ជូន Spotify រយៈ​ពេល​៣​ខែ និង​សំបុត្រ​កុន TGV ៣​សន្លឹក។

គួរបញ្ជាក់​ថា៖ Galaxy A9 តម្លៃ​ជាង ៤០០​ដុល្លារ នៅ​ម៉ាឡេស៊ី​មាន​ពណ៌​ ​Caviar Black, Lemonade Blue និងBubblegum Pink៕


ប្រភព៖ thestar