យ៉ាងណាមិញ កូនចៅ និងសិស្សគុនរបស់លោកជាច្រើននាក់ បានធ្វើការ ដេញចាប៉ីដងវែង ដែលរៀបរាប់ ពីការដឹងគុណ ដល់លោកតា ប្រាជ្ញ ឈួន ដើម្បីជាការលាគ្នាលើកចុងក្រោយ ដែលជាការលាដោយគ្មានថ្ងៃត្រឡប់ របស់ស្ដេចចាប៉ីដងវែង មើលទៅពិតជាក្ដុកក្តួល ចិត្តយ៉ាងខ្លាំង។
ជាមួយគ្នានេះ ក្នុងថ្ងៃដ៏ក្រៀមក្រំ ក្នុងការធ្វើពិធីបូជា សព របស់ លោកតា ប្រាជ្ញ ឈួន អ្នកចូលរួមទាំងអស់ ពិតជាមិនអាចទប់ទឹកភ្នែកបានទេនោះ ចំពោះការលាចាកលោក របស់លោកតា បានធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើន សម្តែងនូវសោកស្តាយ និងក្រៀមក្រំជាទីបំផុត ព្រោះបាត់បង់សិល្បករជើងចាស់មួយរូប ដែលជានិមិត្តរូបសម្រាប់អ្នកសិល្បៈជំនាន់ក្រោយ។
មួយវិញទៀត គឺបាត់បង់នូវ ធនធានមនុស្សយ៉ាងកម្រ ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យយ៉ាងប៉ិនប្រសប់ ផ្នែកសិល្បៈបុរាណខ្មែរ ពោលគឺផ្នែកចាប៉ីដងវែង៕
ប្រភព៖ Fresh News