ប្រសិន De Gea មិន​បន្ត​នៅ Man Utd នឹង​យក​ Pickford មក​ជំនួស​កន្លែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រសិន De Gea មិន​បន្ត​នៅ Man Utd នឹង​យក​ Pickford មក​ជំនួស​កន្លែង

19/11/2018
ក្លឹប​បិសាច​ក្រហម​ Manchester United នឹង​ស្នើ​សុំ​ទិញ​អ្នក​ចាំ​ទី​ Jordan Pickford របស់ Everton ប្រសិន​បើ David De Gea មិន​បន្ត​នៅ​ជាមួយ​ក្លឹប។


អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​​អាច​នឹង​ចង់​រក​ផ្លូវ​ចាកចេញ បន្ទាប់​ពី​សប្ដាហ៍​កន្លង​ទៅ​​គេ​បាន​បដិសេធ​​ការ​បន្ត​កុងត្រា​រយៈពេល​វែង ដែល​ក្លឹប​​បាន​ផ្ដល់​ជា​ច្រើន​ខែ​មក​ហើយ។ តាម​សេចក្ដីរាយការណ៍ Pickford ជា​បេក្ខភាព​ស័ក្ដិសម​មក​ជំនួស​កន្លែង De Gea ព្រោះ​រយៈ​កាល​ចុងក្រោយ​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ទាំង​ក្នុង​ក្លឹប​និង​ជម្រើស​ជាតិ​អង់គ្លេស។


De Gea មាន​ចេតនា​ចង់​បាន​ពី​​ក្លឹប​យក្ស​អ៊ីតាលី Juventus ដែល​នឹង​ព្យាយាម​ទិញ​គេ​នៅ​រដូវ​ក្ដៅ​ក្រោយ ឬ​រងចាំ​​រហូត​​អស់​កុងត្រា​ជាមួយ Man Utd នៅ​ឆ្នាំ​២០២០។ ទោះជា​យ៉ាងណា ប្រសិន De Gea ចាកចេញ​មែន បិសាច​ក្រហម​ដឹង​ច្បាស់ថា​នឹង​យក​នរណាមក​ជំនួស។ Pickford ជា​ជម្រើស​ដ៏​ល្អ ស្របពេល​លោក Jose Mourinho ក៏​ពេញ​ចិត្ត​កីឡាករ​​នេះ​ដូច​គ្នា៕