ព្យុះស៉ីក្លូនកំណាច Gaja ផ្តាច់ជីវិតមនុស្ស៣៣នាក់នៅប្រទេសឥណ្ឌា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះស៉ីក្លូនកំណាច Gaja ផ្តាច់ជីវិតមនុស្ស៣៣នាក់នៅប្រទេសឥណ្ឌា

18/11/2018
(ញូដេលី)​៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះស៊ីក្លូនមួយឈ្មោះថា Gaja ដែលបានបោកបក់មកលើឆ្នេរភាគខាងកើត​​​ប្រទេសឥណ្ឌាកាលពីប៉ុន្មានថ្ងៃមុន បានកើនដល់៣៣នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារ​ព័ត៌​មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ព្យុះស៊ីក្លូន Gaja ដែលមានកម្លាំងខ្យល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើដំណើរមករដ្ឋ Tamil Nadu បន្ទាប់ពីពីវា​បានបោកបក់ដល់​ឆ្នេរភាគខាងកើតឥណ្ឌាកាលពីថ្ងៃសុក្រកន្លងទៅ ហើយ​ដើមឈើរាប់ពាន់ដើមបានដួលរលំ លំនៅ​ឋានជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ ខណៈប្រជាជនឥណ្ឌា​ខ្ទង់ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់ទីជម្រកសុវត្ថិ​ភាព។
ក្នុងចំណោមអ្នកស្លាប់រួមមានបុរស២០នាក់ ស្រ្តី១១នាក់ និងកុមារ០២នាក់ ដោយ​ក្រុមគ្រួសារនៃជនរងគ្រោះម្នាក់ៗ​នឹង​ទទួលបានថវិកាឧបត្ថម្ភចំនួន១៤,០០០ដុល្លារ។

គួរជម្រាបថា៖ Gaja គឺជាព្យុះកំណាចទីពីរហើយ ដែលបានវាយលុកលើតំបន់ឆ្នេរភាគខាងកើត​ នៃប្រទេសឥណ្ឌា​ នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីព្យុះស៊ីក្លូន Titli ដែលបានបោកបក់លើរដ្ឋ Odisha និងផ្តាច់ជីវិតមនុស្ស​យ៉ាង​តិច​​០២នាក់​កាលពីខែតុលា៕