(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៥,៤១៧គ្រឿង
- រកឃើញល្មើសច្បាប់ ១,០១៥គ្រឿង (ម៉ូតូ៧៧%)
- អប់រំ ៣១០គ្រឿង និងផាកពិន័យ ៧៥០គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យរួមបានចំនួន ២,៤៤៧គ្រឿង
- អប់រំ ១៩៣គ្រឿង និងផាកពិន័យ ២៩៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
៨៨,៩៤៣គ្រឿង
- រកឃើញយានយន្តល្មើស ១៦,៨៧៥គ្រឿង (ម៉ូតូ៨២%)
- អប់រំ ៣,៨២២គ្រឿង និងផាកពិន័យ ១៣,០៥៣គ្រឿង៕
ប្រភព៖ Fresh News