Galaxy A9 ស៊េរីថ្មីមានតួខ្លួនផលិតពីសារធាតុអាលុយមីញ៉ូម ស្រោបដោយកញ្ចក់ និងប្រើប្រាស់អេក្រង់ AMOLED ដែលមានទំហំ 6.3 អ៊ីញ ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2220 ភីកសែល។
A9 ក៏មានបំពាក់ដោយបន្ទះឈីប Snapdragon 660 ដែលមានល្បឿនរត់ 2.2 GHz អមនឹង RAM ទំហំ 6 GB ឬ 8 GB។ អង្គផ្ទុកទិន្នន័យមានទំហំ 128 GB និងមានរន្ធសម្រាប់បន្ថែមមេមូរីរហូតដល់ទំហំ 512 GB ហើយថ្មមានទំហំ 3800 mAh។
លក្ខណៈសម្បត្តិនៃកាមេរ៉ា ៤ គ្រាប់របស់ Galaxy A9 (2018) មានដូចខាងក្រោម៖
- កាមេរ៉ាមេ៖ កម្រិត ២៤ MP ជាមួយ Aperture F/1.7 មានតួនាទីផលិតរូបភាពទូទៅ និងមានបច្ចេកវិទ្យា Clear & Bright អាចផ្ដិតរូបភាពបានច្បាស់ និងភ្លឺស្អាត
- កាមេរ៉ា Telephoto៖ មានកម្រិត ១០ MP ជាមួយ Aperture F/2.4 អាចថតរូប Zoom ពីរតង់ដោយមិនឱ្យបាត់បង់គុណភាពដើម
- កាមេរ៉ា Ultra Wide៖ មានកម្រិត ៨ MP ដែលអាចផ្ដិតរូបភាពទូលាយក្នុងទំហំដល់ ១២០ ដឺក្រេ
- កាមេរ៉ាវាស់ជម្រៅ៖ ចុងក្រោយគេនេះជាកាមេរ៉ាវាស់ជម្រៅកម្រិត ៥ MP ដែលមាន Aperture F/2.2។ កាមេរ៉ានេះមានតួនាទីធ្វើជាជំនួយការក្នុងការវាស់ជម្រៅរូបភាព ដើម្បីផលិតរូបភាព Bokeh បានល្អ។
ប្រភព៖ Samsung Cambodia