កម្ពុជាប្រាប់អាមេរិកថា រដ្ឋធម្មនុញ្ញ​កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជាប្រាប់អាមេរិកថា រដ្ឋធម្មនុញ្ញ​កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ

17/11/2018
(ភ្នំពេញ)៖ ​ប្រមុខកាទូតកម្ពុជាឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានប្រាប់ទៅកាន់អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Sulllivan ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបញ្ហាទាក់ទងនឹងព័ត៌មានស្ដីពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹក នៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា នេះគឺជាពាក្យចចាមអារាមដែលកើតចេញពីការកើនឡើង នៃទំហំវិនិយោគរបស់ចិននៅតំបន់នោះ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួន នៅបរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដូចជាការបញ្ជូនកងទ័ពយើងទៅចូលរួមបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនរំលោភរដ្ឋធម្មនុញ្ញឡើយ»
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ថា ចំពោះបញ្ហាទាក់ទងនឹងព័ត៌មានស្ដីពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹក នៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះ គឺជាពាក្យចចាមអារាមដែលកើតចេញពីការកើនឡើង នៃទំហំវិនិយោគរបស់ចិន នៅតំបន់សមុទ្រនៃខេត្តកោះកុងប៉ុណ្ណោះ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ដីពីលទ្ធផលនៃជំនួបរវាង ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន និងលោក John Sulllin អនុរដ្ឋមន្ដ្រីការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសឹង្ហបុរី។

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ទៅកាន់សហរដ្ឋអាមេរិកបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនរំលោភរដ្ឋធម្មនុញ្ញឡើយ។