កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍ «ទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍» ដើមខែក្រោយ​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍ «ទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍» ដើមខែក្រោយ​នេះ

17/11/2018
(ភ្នំពេញ)៖ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​ខាង​លើ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ប្រចាំ​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​១ ធ្នូ ខាងមុខនេះ។ មុន​ថ្ងៃ​កម្មវិធី​មក​ដល់ អង្គការ AHF បាន​រៀប​ចំ​នូវ​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​សកម្មភាព​នានា​ដែល​បាន​គ្រោងទុក។
អង្គការ AHF ក៏​ក្រើន​រំលឹក​ដល់​មនុស្ស​ជាតិ​គ្រប់​រូប​នៅ​ថ្ងៃ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​អេដស៍​ថា "សង្គ្រាម​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​មិន​ទាន់​បញ្ចប់​ទេ!"។ ជា​រៀងរាល់​ឆ្នាំ​នៅ​តែ​មាន​មនុស្ស​ប្រមាណ ១​លាននាក់ បាន​ស្លាប់​ដោយ​សារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​យ៉ាង​ហោច​ណាស់​ក៏​ជាង​១លាន ៨សែន​នាក់ បាន​ឆ្លង​ជំងឺ​អេដស៍​ក្នុង​មួយ​ឆ្នាំៗ។

នៅ​ថ្ងៃ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា នឹង​បង្កើត​ឱ្យមាន​សកម្មភាព​ជា​ច្រើន​រួមមាន​៖ ការ​ប្រគំ​តន្រ្តី​អបអរ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ បាន​ជួយ​ក្នុង​ការ​គាំពារ​ដល់​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​បាន​ចំនួន ១​លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន និង​ពិធី​សម្ពោធ​គម្រោង​តេស្ត​ឈាម​រក​មេរោគអេដស៍​ដោយ​រថយន្ត​ចល័ត​របស់​អង្គការ AHF នៅ​កម្ពុជា។
អង្គការ AHF កម្ពុជា ​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​ និង​ការ​ប្រកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​អេដស៍ ឆ្នាំ​២០១៨​​ ដែល​ប្រព្រឹត្ត​ទៅ ​ថ្ងៃសៅរ៍​ ទី១ ​ធ្នូ ២០១៨​នេះ​ នៅ​ទីលាន​កោះ​ពេជ្រ​ ទីក្រុង​ភ្នំពេញ៖
  • ​ម៉ោង ៣ល្ងាច ដល់​ ៣:៤០នាទី៖ មាន​ការ​ចូល​រួម​ពី​ស្ថាប័នរដ្ឋាភិបាល និង​សហគមន៍​ចំនួន​ជិត​ ១​ពាន់​នាក់​ជួប​ជុំ​គ្នា។ ​បើក​យុទ្ធនា​ការ​ដោយ​ឯកឧត្តម​ អៀង​ មូលី ទេសរដ្ឋមន្ត្រី និង​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ហើយ​នឹង​មាន​ក្បួន​ដង្ហែ​នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ការ​រាំ​កន្ត្រាក់​អារម្មណ៍ ការ​រាំ​ហែ​ក្បួន​ និង​ការ​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍។
  • ម៉ោង​ ១៨​:៣០​ ដល់ ២១:៣០៖ នឹង​មាន​កា​រប្រគំ​តន្ត្រី​ដោយ​កំពូល​​​តារា​ល្បីៗ ដូចជា​លោក ខេមរៈ សេរីមន្ត លោក​អូន  ក្រុម​កំប្លែង និង​តារា​ផ្សេងៗ​ទៀត ហើយបើកទូលាយ​សម្រាប់​​មហា​ជន​ទូទៅ​ក៏​អាច​ចូលរួម​ទស្សនា​ដោយសេរី។
លោក​វេជ្ជបណ្ឌិត ឈឹម​ សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​​ បាន​លើក​ឡើង​ថា៖ «យើង​សង្ឃឹម​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ នឹង​ធ្វើ​ឱ្យយុទ្ធនាការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​កាន់​តែ​ប្រសើរ​ឡើង ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក" បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ​ជា ៦៧០០០​នាក់​នៅ​កម្ពុជា កំពុង​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ ហើយ​ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​ពាក់​កណ្តាល​កំពុង​ទទួល​ការ​ថែ​ទាំ និង​ព្យាបាល​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ AHF»

ព្រឹត្តិការណ៍​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ ​នឹង​​ឆ្លុះបញ្ជាំង​ថា​មេរោគ​អេដស៍​អាច​ការពារ និង​ព្យាបាល​បាន ហើយ​ចំពោះ​អ្នក​ដែល​រស់​នៅ​ជាមួយ​មេរោគ​នេះ ពួក​គេ​នៅ​តែ​អាច​រស់​នៅ​បាន​ប្រកប​ដោយ​សុខភាព​ល្អ​ និង​មាន​ផលិតភាព​ដោយ​មាន​ការ​គាំពារ​ និង​ទទួល​បាន​ថ្នាំ​ការពារ​មេរោគ​អេដស៍​យ៉ាង​ត្រឹមត្រូវ។
អង្គការ​មូល​និធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF) ជា​អង្គការ​ធំ​បំផុត​នៅ​លើ​ពិភពលោក ហើយ​បច្ចុប្បន្នAHF កំពុង​ផ្តល់​ការ​ថែទាំ​សុខភាព និង សេវា​​ថែទាំ​ដល់​មនុស្ស​ជាង​១​លាន​នាក់ ក្នុង ៤១ប្រទេស ទូទាំង​ពិភព​លោក ដូចជា​នៅ​សហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការី​បបៀន តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប​ខាងកើត។

ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍សូច​ចូលទៅ៖ វិបសាយ www.aidshealth.org ឬ ផេកហ្វេសប៊ុក www.facebook.com/aidshealth