ក្រសួងការពារជាតិ ទាត់ចោលការចុះផ្សាយព័ត៌មានក្លែងក្លាយថា កម្ពុជាអនុញ្ញាតឱ្យប្រទេសដទៃប្រើប្រាស់ទឹកដី ធ្វើជាមូលដ្ឋានយោធា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងការពារជាតិ ទាត់ចោលការចុះផ្សាយព័ត៌មានក្លែងក្លាយថា កម្ពុជាអនុញ្ញាតឱ្យប្រទេសដទៃប្រើប្រាស់ទឹកដី ធ្វើជាមូលដ្ឋានយោធា

17/11/2018
(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មានអនឡាញ Asia Times បានចម្លងគ្នាផ្សព្វផ្សាយដោយគ្មានប្រភពច្បាស់លាស់ថា ប្រទេសដទៃមានបំណងប្រើប្រាស់ទឹកដីកម្ពុជាធ្វើមូលដ្ឋានយោធា សុំចតនាវាចម្បាំង ហើយកម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាលនៃសង្រ្គាមត្រជាក់រវាងចិន និងអាមេរិកជាដើម។

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏ស្នើឱ្យសារព័ត៌មានទាំងនោះ​​ បញ្ឈប់ការផ្សាយដោយគ្មានប្រភពច្បាស់លាស់នេះ តទៅទៀត៕

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹតអចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូចមានចែងក្នុង មាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងថែរក្សា សុខសន្តិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការប៉ុនប៉ងទាំងឡាយដែលអូសទាញនាំឱ្យប្រទេសធ្លាក់ទៅក្នុងសង្រ្គាមជាថ្មី ដើម្បីធ្វើយ៉ាងណាបន្តការអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើនទៅមុខ ដូច្នេះហើយកម្ពុជាមិនបានចូលរួមជាមួយ សង្រ្គាមត្រជាក់ណាមួយ ឬអនុញ្ញាតឱ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើមូលដ្ឋានយោធា ដូចដែលព័ត៌មានក្លែងក្លាយទាំងនោះ បានផ្សាយចោទប្រកាន់ទេ»


ប្រភព៖ Fresh News