លោក ដូណាល់ ត្រាំ ព្រមានដើរចេញពីសន្និសីទសារព័ត៌មាន ក្រោយតុលាការបង្គាប់ឱ្យប្រគល់ប័ណ្ណយកព័ត៌មានឱ្យអ្នកកាសែត CNN ​វិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ព្រមានដើរចេញពីសន្និសីទសារព័ត៌មាន ក្រោយតុលាការបង្គាប់ឱ្យប្រគល់ប័ណ្ណយកព័ត៌មានឱ្យអ្នកកាសែត CNN ​វិញ

17/11/2018
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាលោកនឹងដើរចេញពីសន្និសីទទាំងឡាយ នៅពេលអនាគត បើសិនជាអ្នកសារព័ត៌មានទាំងអស់មិនធ្វើសកម្មភាពប្រកបដោយក្រមសីលធម៌ទេនោះទេ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់លោក​ ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយតុលាការក្នុងទីក្រុងវ៉ាស៉ីនតោន ឌីស៊ី (Washington DC) បានបង្គាប់ឱ្យសេតវិមានប្រគល់ប័ណ្ណចូលយកព័ត៌មានក្នុងសេតវិមានឱ្យអ្នកកាសែត CNN លោក Acosta វិញ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាពួកគេ (អ្នកសារព័ត៌មាន) មិនស្ដាប់ ឬមិនធ្វើតាមច្បាប់ និងបញ្ជាទេ នោះយើងនឹងប្ដឹងឡើងតុលាការវិញ ហើយយើងនឹងឈ្នះ...ប៉ុន្តែរឹតតែសំខាន់ជាងនេះទៅទៀត យើងនឹងដើរចេញ ពីសន្និសីទសារព័ត៌មាន បើអ្នកនៅតែមិនធ្វើសកម្មភាពប្រកបដោយក្រមសីលធម៌»
គួរបញ្ជាក់ថា៖ តុលាការក្នុងទីក្រុងវ៉ាស៉ីនតោន ឌីស៊ី (Washington DC) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្គាប់ឱ្យសេតវិមាន ប្រគល់បណ្ឌចូលយកព័ត៌មានក្នុងសេតវិមានឱ្យអ្នកកាសែត CNN លោក Acosta​ វិញ តបតាមពាក្យបណ្ដឹងរបស់សារព័ត៌មាន អាមេរិកមួយនេះ។ លោក Acosta ត្រូវបានសេតវិមានដកហូតបណ្ឌអនុញ្ញាតនេះ បន្ទាប់ពីប៉ះទង្គិចសម្ដីជាមួយលោក ដូណាល់ ត្រាំ នៅក្នុងសន្នីសីទមួយកាលពីសប្ដាហ៍មុន៕