យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់ ១,០០១គ្រឿង និងផាកពិន័យ ៥០០គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់ ១,០០១គ្រឿង និងផាកពិន័យ ៥០០គ្រឿង

16/11/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៥៧៣គ្រឿង
  • រកឃើញល្មើសច្បាប់ ១,០០១គ្រឿង (ម៉ូតូ៦៨%)
  • អប់រំ ៥០១គ្រឿង និងផាកពិន័យ ៥០០គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ
  • ត្រួតពិនិត្យរួមបានចំនួន ២,៨៧១គ្រឿង
  • អប់រំ ២៦១គ្រឿង និងផាកពិន័យ ៤០២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៣,៥២៦គ្រឿង
  • រកឃើញយានយន្តល្មើស ១៥,៨៦០គ្រឿង (ម៉ូតូ៨៣%)
  • អប់រំ ៣,៥១២គ្រឿង និងផាកពិន័យ ១២,៣៤៨គ្រឿង៕

ប្រភព៖​ Fresh News