លើក​នេះម្ចាស់ Facebook ហៅ​ឈ្មោះ​ Tim Cook ចំៗ​​ ក្នុង​សេចក្ដី​ថ្លែងការណ៍​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លើក​នេះម្ចាស់ Facebook ហៅ​ឈ្មោះ​ Tim Cook ចំៗ​​ ក្នុង​សេចក្ដី​ថ្លែងការណ៍​!

16/11/2018
ក្នុង​សេចក្ដី​ថ្លែងការណ៍​​ផ្លូវ​ការ​​ដែល​ចេញ​​ផ្សាយ​កាល​ពី​ម្សិលមិញ​នេះ​​ Facebook បាន​ហៅ​ចំៗ​នូវ​ឈ្មោះ​របស់​លោក​ Tim Cook ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple។ ការ​ហៅ​ឈ្មោះ​ចំ​នេះ​បង្ហាញ​ថា​​មេ Apple និង Facebook ពិត​ជា​កើត​មាន​ជម្លោះ​ជា​មួយ​គ្នា​ពិត​ប្រាកដ​មែន។
​​សេចក្ដី​ថ្លែងការណ៍​​ដ៏​វែង​អន្លាយ Facebook បាន​និយាយ​ថា "Tim Cook តែង​តែ​រិះគន់​លើ​​​របៀប​ធ្វើ​ជំនួញ​របស់​​ពួក​យើង​ជានិច្ច ហើយ​ Mark ​មិន​យល់​ស្រប​នឹង​ការ​រិះគន់​នេះ​ឡើយ”។ សេចក្ដី​ថ្លែងការណ៍​បន្ត​ទៀត​ថា "យើង​តែង​តែ​លើក​ទឹកចិត្ត​​ដល់​បុគ្គលិក និង​​អ្នក​កាន់​តំណែង​ធំៗ​​​ឲ្យ​ប្រើ​ប្រាស់​ Android ដោយ​សារ​តែ​វា​​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ល្បី​មួយ​ក្នុង​ពិភពលោក​”
គួរ​បញ្ជាក់​ថា៖​ Facebook បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​ដើម្បី​ឆ្លើយ​តប​នឹង​​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The New York Times ជា​មួយ​អត្ថបទ​ដែល​និយាយ​អំពី​វិធី​ដែល​ Facebook ប្រតិកម្ម​តប​នឹង​រឿង​អាស្រូវ។ ក្នុង​ការ​ចុះ​ផ្សាយ​របស់​ NYT ក៏​មាន​និយាយ​ថា​លោក​ Mark ខឹង​ខ្លាំង​នឹង​ការ​បញ្ចេញ​មតិ​របស់​លោក Tim Cook លើ​រឿង​អាស្រូវ​​របស់​ខ្លួន​រហូត​បាន​បង្ខំ​​បុគ្គលិក​តំណែង​ធំៗ​នៅ Facebook ​ឲ្យ​ប្ដូរ​ប្រើ​ស្មាតហ្វូន Android ​ទាំង​អស់៕


ប្រភព៖ USAtoday