សហរដ្ឋអាមេរិក​គ្រោងកាត់បន្ថយទ័ព​ខ្លះនៅតំបន់អាហ្វ្រិក និងពង្រឹង​យុទ្ធសាស្ត្រ​ទប់ទល់​ចិន-រុស្ស៊ីបន្ថែមទៀត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​គ្រោងកាត់បន្ថយទ័ព​ខ្លះនៅតំបន់អាហ្វ្រិក និងពង្រឹង​យុទ្ធសាស្ត្រ​ទប់ទល់​ចិន-រុស្ស៊ីបន្ថែមទៀត!

16/11/2018
(វ៉ាស៉ីនតោន)៖ យោធាអាមេរិកមាន​គំរោងកាត់បន្ថយ​ចំនួនកងទ័ព ដែលកំពុង​ធ្វើប្រតិបត្តិការប្រឆាំង​នឹងភេរវកម្ម នៅក្នុងតំបន់​អាហ្រ្វិក​នារយៈពេល​ប៉ុន្មានឆ្នាំខាងមុខ​ទៀតនេះ ដើម្បីគាំទ្រ​ដល់យុទ្ធសាស្ត្រការពារជាតិ​​របស់មន្ទីរបញ្ចកោណ​ក្នុងការទប់ទល់​នឹង​ការគំរាម​កំហែង​ពីចិន និង​រុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាលពីដើម​ឆ្នាំ២០១៨ មន្ទីរបញ្ចកោណ​ធ្លាប់បាន​ប្រកាសថា ការទប់ស្កាត់​ការពង្រីកឥទ្ធិពល​របស់ចិន និងរុស្ស៊ី គឺជាអាទិភាពមួយ​របស់​សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ​អ្វីដែលគួរឱ្យ​កត់សម្គាល់ គឺគំរោងកាត់​បន្ថយចំនួនកងទ័ព​អាមេរិកនៅពេលនេះ ធ្វើឡើង​នៅក្នុង បរិបទដែល​ចិនកាន់តែបង្កើន​វត្តមាន​របស់ខ្លួន នៅក្នុងតំបន់​អាហ្វ្រិក។

ដោយឡែក​ជុំវិញការសម្រេច​ចិត្តនេះដែរ អ្នកនាំពាក្យ​មន្ទីរបញ្ចកោណ​លោកស្រី ខេនដាយស៍ ត្រេស (Candice Tresch) បានគូសបញ្ជាក់​ដូច្នេះថា «ការកាត់បន្ថយចំនួនកងទ័ពអាមេរិក​ នឹងត្រូវធ្វើឡើង​ក្រោម ១០ភាគរយ នៃចំនួនកងទ័ព ៧,២០០នាក់ ក្នុងរយៈពេលជាច្រើនឆ្នាំខាង​មុខនេះ»។
តែយ៉ាងក៏ដោយ លោកស្រី Tresch បានអះអាងថា ការកាត់បន្ថយចំនួនកងទ័ពនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការ ប្រឆាំងភេរវកម្មនៅតាមបណ្ដាប្រទេសអាហ្រិ្វកដូចជា សូម៉ាលី ជីប៊ូទី និងលីប៊ីនោះទេ ហើយកងទ័ពមេរិកអាច​នឹងផ្ដល់ប្ដូរការ​ផ្ដល់ជំនួយ​បច្ចេកទេសទៅ​ជាជំនួយប្រឹក្សាវិញ ព្រមទាំងការ​ចែករំលែកព័ត៌មាន​សំងាត់ជាដើម។
គួរជម្រាបថា៖ បច្ចុប្បន្ន ចិនបានបង្កើន​វត្តមាន​យោធា និងការវិនិយោគ​យ៉ាងច្រើននៅក្នុងតំបន់​អាហ្វ្រិក។ ជាក់ស្ដែង​កាលពីឆ្នាំ ២០១៥ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង ផ្ទាល់បានប្រកាស​ជាសាធារណៈថា នឹងផ្ដល់​ជំនួយ និងកម្ចី ៦០ពាន់ដុល្លារ ដល់ បណ្ដា​ប្រទេសអាហ្វ្រិក​ ដើម្បីជួយពួកគេក្នុងការអភិវឌ្ឍ​ទ្វីបអាហ្វ្រិក​ទាំងមូល។ លើសពីនេះទៅទៀត​នៅ​ឆ្នាំ២០១៧ ចិនថែមទាំង​បង្កើតមូលដ្ឋានទ័ព​ជាលើកដំបូង​នៅបរទេស គឺក្នុងប្រទេស​ជីប៊ូទីទៀត​ផង៕