យោងតាមគណនីហ្វេសបុក Khmerlove Khmerlove Khmerlove បានសរសេររៀបរាប់ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួុយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយកលុយខ្មែរ? ហើយក្នុងនោះដែលគាត់បានលើកឡើងថា៖ «អាសូរប្រាក់រៀលខ្មែរ មន្ដ្រីចរិតថ្លៃ មិនទទួលលុយជាតិខ្លួនឯងជួយចែកចាយបន្ត ដើម្បីឱ្យ មានចំណាត់ការលើមន្ដ្រីថោកទាបនេះ។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួុយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយកលុយខ្មែរ?(ពេលខ្ញំុអោយលុយខ្មែរ៤០០០០០៛មន្រ្តីទារ៤២០០០០៛ដល់ពេលខ្ញុំសួរថាខុសតម្លៃហាងឆេងខ្លាំងម្លេះមន្រី្តធ្វេិចរឹកច្រងេងច្រងាងថាមិនយកលុយខ្មែរវិញ ហេីយថែមទាំងអោយខ្ញុំទៅរកលុយដុល្លារអោយបានបានយក)ហេីយសុំសួរថាមន្រ្តីចរឹករឹកពាលបែបនេះមែនដែរយកមកបម្រេីប្រជាជន?ទេីបជួបផ្ទាល់ខ្លួនឯងតែម្តង»។ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ )