ប្រធានាធិបតីហ្វីលីពីនលោក រូឌ្រីហ្គោ ឌូតឺតេបានខកខានកិច្ចប្រជុំជាច្រើននៅក្នុងតំបន់ដោយសារលោកយកពេលគេងយកកម្លាំង។
យោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីឲ្យដឹងថា លោកឌូតឺតេបានខកខានកម្មវិធីចំនួន ៤ កាលពីថ្ងៃពុធដោយសារលោករវល់យកពេលគេង។ លើសពីនេះទៀត បុរសខ្លាំងហ្វីលីពីនវ័យ ៧៣ឆ្នាំរូបនេះថែមទាំងបានការពារទង្វើរបស់ខ្លួនដោយចោទជាសំណួរថា "តើវាមានអ្វីខុសឆ្គងបើខ្ញុំគ្រាន់តែគេងប៉ុណ្ណឺង?” ប៉ុន្តែអ្នកនាំពាក្យឲ្យដឹងថា លោកឌូតឺតេ បានធ្វើការយ៉ាងនឿយហត់ទាំងថ្ងៃទាំងយប់ ហើយបានគេងតិចជាង ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឲ្យលោកខកខានកិច្ចប្រជុំ។
គួរបញ្ជាក់ថា៖ ឥឡូវនេះប្រធានាធិបតីហ្វីលីពីន កំពុងចូលរួមកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងប្រទេសសិង្ហបុរីជាមួយមេដឹកនាំប្រទេសជាច្រើនទៀត៕
ប្រភព៖ BBC
