សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣

15/11/2018
(សិង្ហបុរី)៖ នៅថ្ងៃទី ១៥ វិច្ឆិកា ដដែលនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូកបីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលរួមចែករំលែកនូវទស្សនៈទានមួយចំនួន ទាក់ទងនឹងការពិនិត្យឡើងវិញ ក៏ដូចជាទិសដៅនៃកិច្ចសហប្រតិបត្តិការនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងបរិបទនៃភាពមិនប្រាដប្រជាខ្ពស់ក្នុងតំបន់ និងសកលលោក៖
១) កម្ពុជាសូមចូលរួមជាមួយបណ្ដាប្រទេសនៃកិច្ចប្រជុំអាស៊ីបូព៌ា ព្រមទាំងស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរបស់
យើង ជាពិសេស ការអនុម័តនូវផែនការសកម្មភាពទីក្រុងម៉ានីល ដែលបានពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពថ្មីចំនួន៣បន្ថែមទៀត ដើម្បីបន្ដជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីគំនិតផ្ដួចផ្ដើមអភិវឌ្ឍនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ២០១៨-២០២២។ ទាំអស់នេះ គឺបានឆ្លុះបញ្ជាំងយ៉ាងច្បាស់នូវភាពរឹងមាំនៃដំណើរការ និងគុណតម្លៃនៃវេទិកានៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងការធានាឱ្យបាននូវយន្តការមួយដែលមានប្រសិទ្ធិភាពខ្ពស់ដើម្បីវិបុលភាពសម្រាប់តំបន់របស់យើងទាំងអស់គ្នា។

២) សង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតឡើង គឺបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចសកល ជាពិសេសបង្កើតជាហានិភ័យខ្ពស់ដែលរារាំងដល់ការសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់ប្រទេសកំពុងអភិវឌ្ឍ។ ក្នុងបរិការណ៍នេះ ប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាគួរលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួនតាមរយៈការពង្រឹងនូវយន្ដការកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបើកចំហរសុឆន្ទៈ និងការប្ដេជ្ញាខ្ពស់ក្នុងការឆ្លើយតបដោះស្រាយបញ្ហាប្រឈមសកលនេះ ដើម្បីរក្សាបរិយាកាសវិនិយោគ ក៏ដូចជាបង្កើនការទុកចិត្តក្នុងវិស័យពាណិជ្ជកម្ម, ហិរញ្ញវត្ថុ និងឧស្សាហកម្មផងដែរ។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយសកលភាវូបនីយកម្ម និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
៣) បច្ចុប្បន្ន បណ្ដាប្រទេសទាំងក្នុងតំបន់អាស៊ីបូព៌ា និងសកលលោក គឺនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអំពើភេរវកម្ម និងអំពើហិង្សាជ្រុលនិយម។ កម្ពុជាសូមស្វាគមន៍និងជំរុញអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម។ កម្ពុជាសូមស្វាគមន៍ និងជំរុញអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាំពប្រឆាំងនឹងអំពើភេរវកម្ម ស្របតាមសេចក្ដីថ្លែងការណ៍ស្ដីពីការប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងនៃការត្រឡប់មកវិញនៃពួកភេរវករយុទ្ធជនបរទេស តាមរយៈការបង្កើនសមត្ថភាពមន្រ្តីដែលអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងកិច្ចសហប្រតិបត្តិការជាមួយអង្គការពាក់ព័ន្ធក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកព័ត៌មានចារកម្មជាដើម។

៤) តំបន់អាស៊ីបូព៌ាបន្តជាចំណុចស្នូលនៃនិម្មាបនកម្មតំបន់ ក្នុងការជួយលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចរបស់អាស៊ី ក៏ដូចជាសកលលោកទាំងមូល។ ក្នុងន័យនេះ ក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែជិតស្និទ្ធ ក្នុងស្មារតីបើកចំហរ និងភាតរភាព ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាប្រឈមរួមសម្រាប់កសាងសហគមន៍អាស៊ីបូព៌ា។

៥) ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាសូមគាំទ្រការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងដំណើរការតាក់តែង (COC) ដែលជាដំណើរការវែងឆ្ងាយមួយ។ កម្ពុជាបានរៀបចំប្រកបដោយភាពជោគជ័យនូវកិច្ចប្រជុំកំពូលលើកទី២៥ នៃក្រុមការងាររួមស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងសិក្ខាសាលាអាស៊ានចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ DOC និងវឌ្ឍនភាពឆ្ពោះទៅរក COC កាលពីខែកញ្ញាឆ្នាំ២០១៨ នៅខេត្តសៀមរាប។ កម្ពុជាក៏សូមគាំទ្រ និងជំរុញការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងអាស៊ានចិន ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងលំហរសមុទ្រ វិធានការប្រមូលផលជាមុន និងការកសាងទំនុកចិត្តដែលនឹងរួមចំណែកជាវិជ្ជមានឆ្ពោះទៅរកការចរចាបញ្ចប់ COC ឲ្យបានជោគជ័យ។

៦) ចំពោះបញ្ហាឧបទ្វីបកូរ៉េ កម្ពុជាសូមស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជាពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូលសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែងការណ៍ប៉ានមូយ៉ូម ព្រមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង ដែលបានត្រួសត្រាយផ្លូវសម្រាប់ការសន្ទនា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លែអ៊ែរ ដើម្បីកសាងសន្តិភាពអចិន្រៃ្តយ៍ និងវិបុលភាពរួម នៅឧបទ្វីបកូរ៉េ។
កម្ពុជាជឿជាក់ លើកការអនុវត្តអភិក្រមបដិការ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក និងសូមជំរុញប្រទេសនានាបន្តលើកទឹកចិត្តឲ្យប្រទេសកូរ៉េទាំងពីរអនុវត្តដំណើរឆ្ពោះទៅរកការស្រុះស្រួលដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងមិនគួររារាំងដំណើរការនេះឡើយ។ មេដឹកនាំនៃប្រទេសអាស៊ីបូព៌ា បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសរួមរបស់ប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ ផងដែរ៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister