ស៊ឹម សូលីកា បញ្ចេញអារម្មណ៌ពិតក្រោយពេលលឺ អេង រិទ្ធី ពោលពាក្យបែបនេះទៅកាន់ កូនក្រមុំរបស់ខ្លួនថា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស៊ឹម សូលីកា បញ្ចេញអារម្មណ៌ពិតក្រោយពេលលឺ អេង រិទ្ធី ពោលពាក្យបែបនេះទៅកាន់ កូនក្រមុំរបស់ខ្លួនថា

15/11/2018
ភ្នំពេញ៖ ស្នេហាមួយភ្លើងធ្លាប់ឆ្លងកាត់ជីវិតគូដូចគ្នា ស៊ឹម សូលីកា និង អេង រិទ្ធី បង្ហាញទិដ្ឋភាពស្នេហ៍ល្អូកល្អិនគ្រប់ពេលវេលាគ្រប់ទីកន្លែង មិនដែលមានចេតនាលាក់បាំងស្នេហ៍ទេ ត្បិតតែតារា ២ដួងប្រុសស្រីជ្រក​ក្រោមដំបូលស្ថាប័នការងារតែមួយនោះ យល់ថា ជាស្នេហ៍ពិតគ្មានអ្វីត្រូវលាក់បាំងឡើយ ខណៈលោក អេង រិទ្ធី បានផ្តល់នូវភាពកក់ក្តៅដល់ក្រុមគ្រួសារ ស៊ឹម សូលិកា និងស្រលាញ់ពេញបេះដូង មិនត្រឹមតែប៉ុណ្ណឹងទេ លោក រិទ្ធី ស្រលាញ់   និងចាត់ទុកកូនក្រមុំរបស់អ្នកនាង សូលីកា កញ្ញា សុកាន់ វីរៈណុច ដូចជាកូនបង្កើតទៀតផង។

ដូចជាកាលពីរាត្រីថ្ងៃទី០៨ ខែវិច្ឆិកា នេះ អ្នកនាង សូលីកា និងលោក រិទ្ធី បានរៀបចំធ្វើខួបកំណើតគម្រប់​២០​ឆ្នាំ ឱ្យកញ្ញា វីរៈណុច ហើយតាមតារាសិល្បៈដែលចូលរួមបានឱ្យដឹងថា លោករិទ្ធី បានហៅស្រីណុចថា «កូនៗ» ទៀតផង ទើបធ្វើឱ្យពិធីការិនី ស៊ឹម សូលីកា រីករាយជាខ្លាំង ព្រោះបុរសដែលនាងប្រាថ្នាជាគូអនាគតនោះ គឺទាល់តែស្រលាញ់កូននាងដូចកូនរបស់គេដែរ ទើបអាចទៅរួចហើយពេលនេះរកបាន ហើយគឺមានតែលោក រិទ្ធី នេះឯង។