ភ្នំពេញ៖ នៅក្នុងឪកាសពិធីបុណ្យអ៊ុំទូកខាងមុខ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ នឹងធ្វើ ការចែកចាយនៅស្រោមអានាម័យចំនួន ៣ម៉ឺន ដល់ប្រជាពលរដ្ឋ ដែលនឹងមកចូលរួមពិធីបុណ្យ អ៊ុំទូកក្នុងនោះដែលលោក តែង គន្ធី អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានប្រាប់ឲ្យដឹងថា “ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យអុំទូក។
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានត្រៀមរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ នឹងរៀបចំក្រុមឡានចល័ត ដើម្បីចុះផ្សព្វផ្សាយអប់រំ និងត្រៀមចែកស្រោមអនាម័យ៣ម៉ឺនស្រោម ដោយឥតគិតថ្លៃ នៅតាមទីប្រជុំជន សួនច្បារ តំបន់កោះពេជ្រ កន្លែងក្រុមកីឡាករអុំទូកស្នាក់នៅ និងតំបន់មាត់ទន្លេត្រើយខាងលិច ដែលមានមនុស្សច្រើនកុះករមកលេងកម្សាន្ដច្រើន ដើម្បីផ្ដល់សារអប់រំខ្លីៗ អំពីមេរោគអេដស៍ជំងឺអេដស៍”៕