(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៦,៩៩៨គ្រឿង
- រកឃើញល្មើសច្បាប់ ១,៩១៩គ្រឿង (ម៉ូតូ៦២%)
- អប់រំ ២៤៦គ្រឿង និងផាកពិន័យ ១,២៩៤គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យរួមបានចំនួន ១,៩៤៥គ្រឿង
- អប់រំ ១៧១គ្រឿង និងផាកពិន័យ ២៩៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
៦២,៧០៩គ្រឿង
- រកឃើញយានយន្តល្មើស ១២,៦៦១គ្រឿង (ម៉ូតូ៩៨%)
- អប់រំ ២,២៤២គ្រឿង និងផាកពិន័យ ១០,០៤៣គ្រឿង៕
ប្រភព៖ Fresh News