កាសែតអាមេរិក៖ ឃាតកដែល​ចូលរួមសម្លាប់​អ្នកកាសែត Khashoggi បានរាយការណ៍ទៅ​មេ​ភ្លាមៗ ក្រោយ​សម្រេច​ជោគជ័យ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កាសែតអាមេរិក៖ ឃាតកដែល​ចូលរួមសម្លាប់​អ្នកកាសែត Khashoggi បានរាយការណ៍ទៅ​មេ​ភ្លាមៗ ក្រោយ​សម្រេច​ជោគជ័យ...

13/11/2018
(វ៉ាស៊ីនតោន)៖ សារព័ត៌មាន​អាមេរិក New York Times បាន​រាយការណ៍ថា ឃាតកម្នាក់ក្នុងចំណោម​ក្រុមឃាតក​ ដែលជាភ្នាក់ងារសម្ងាត់មកពីអារ៉ាប៊ីសាអូឌីត បានទូរស័ព្ទទៅកាន់ថ្នាក់លើម្នាក់​ក្នុងរយៈពេលដ៏​ខ្លីមួយ បន្ទាប់ពី​អ្នកកាសែត​លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ត្រូវ​បានសម្លាប់ និងបានប្រាប់ថ្នាក់​លើរូបនេះ​ឱ្យប្រាប់ចៅហ្វាយ​របស់គេថា «បេសកកម្មបានបញ្ចប់​ដោយ​ជោគជ័យ»។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេចក្ដីរាយការណ៍​ខាងលើ​របស់ New York Times ធ្វើឡើងដោយ​ផ្អែកលើប្រភពពីមនុស្ស ០៣នាក់ ដែលបានដឹងពីខ្សែអាត់សំឡេង ពាក់ព័ន្ធនឹងការ​សម្លាប់លោក Khashoggi ក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី​កាលពី​ថ្ងៃទី០២ ខែតុលា ដែលប្រមូលបាន​ដោយ​ទីភ្នាក់ងារ​ស៉ើបការណ៍សំងាត់តួកគី។ សារព័ត៌មាន​អាមេរិកមួយនេះ​​បានឱ្យទៀតថា ទោះ​បីជាមិនមាន​ការលើក​ឈ្មោះចំៗ​ក៏ដោយ តែមន្ត្រីអាមេរិក​ជាច្រើននាក់​ជឿជាថា «ពាក្យថា​ចៅហ្វាយរបស់​អ្នក» គឺចង់សំដៅ​ទៅលើ​ព្រះអង្គ​ម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន់ តែម្តង។​
លើសពីនេះទៅទៀត ក្រុមមន្ត្រីស៉ើបការសំងាត់អាមេរិក​ក៏ជឿជាក់ផងដែរថា ខ្សែអាត់សំឡេងនេះនឹងក្លាយជាភស្ដុងតាងមួយយ៉ាង រឹងមាំអាចចោទប្រកាន់ព្រះអង្គម្ចាស់ ប៊ិន​សាល់ម៉ាន់ ថាជាអ្នកបញ្ជាឱ្យគេ​សម្លាប់លោក Khashoggi ខណៈសាកសព​របស់លោក មិនទាន់ត្រូវបានគេរក​ឃើញនៅ​ឡើយទេ បើទោះជាមានការអះអាងថា សាកសពត្រូវបានកាប់​ចិញ្ច្រាំ រួចយក​ទៅបោះចោល​ក្នុងព្រៃក៏​ដោយ។
គួរបញ្ជាក់ថា៖ បើតាមប្រភព​ដដែលប្រាប់កាសែត New York Times ទីភ្នាក់ងារ​​អារ៉ាប៊ីសាអូឌីត​ឈ្មោះ ម៉ាហឺ អាប់ឌុលឡាស៊ីស មូត្រេប (Maher Abdulaziz Mutreb) ដែលជាមនុស្សម្នាក់​ស្ថិតនៅក្នុងចំណោម​មនុស្ស ១៥នាក់ ត្រូវបានគេ​បញ្ជូនមកកាន់​ទីក្រុង​អ៊ីស្ដង់ប៊ូល ដើម្បីសម្លាប់​លោក Khashoggi គឺជាអ្នកនិយាយ​ទូរស័ព្ទខាងលើ​ជាភាសាអារ៉ាប់ ជាមួយថ្នាក់​លើអារ៉ាប៊ីសាអូឌីត​ម្នាក់ ដែលក្រុមមន្ត្រី​តួកគី​ជឿជាក់ថា ជាមនុស្សជំនិត​របស់ព្រះអង្គម្ចាស់​រាជទាយាទ។ លោក Mutreb គឺជាមន្ត្រី​សន្តិសុខម្នាក់ ដែល​តែងតែធ្វើដំណើរ​ទៅណាមកណា​ជាមួយព្រះអង្គម្ចាស់​ ប៊ិនសាល់ម៉ាន់ ជាញឹកញាប់​ផងដែរ៕