(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសសម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៣,១៧២គ្រឿង
- រកឃើញល្មើសច្បាប់ ៥១៨គ្រឿង (ម៉ូតូ៧១%)
- អប់រំ ២១០គ្រឿង និងផាកពិន័យ ៣០៨គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១២ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យរួមបានចំនួន ១,៨០០គ្រឿង
- អប់រំ ១៤៩គ្រឿង និងផាកពិន័យ ១៧៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
៥៧,៧១១គ្រឿង
- រកឃើញយានយន្តល្មើស ១០,៧៤៥គ្រឿង (ម៉ូតូ៨៤%)
- អប់រំ ១, ៩៩៦គ្រឿង និងផាកពិន័យ ៨,៧៤៩គ្រឿង៕
ប្រភព៖ Fresh News