បារាំង៖ សហភាពអឺរ៉ុបចង់ធ្វើឱ្យប្រាក់អឺរ៉ូ រឹងមាំដូចប្រាក់ដុល្លារអាមេរិក តែវាទៅមិនរួចឡើយ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បារាំង៖ សហភាពអឺរ៉ុបចង់ធ្វើឱ្យប្រាក់អឺរ៉ូ រឹងមាំដូចប្រាក់ដុល្លារអាមេរិក តែវាទៅមិនរួចឡើយ...

12/11/2018
(ប៉ារីស)៖ ប្រធានាធិបតីបារាំង​លោក អែមម៉ានុយអែល ម៉ាក្រុង បានទទួលស្គាល់​ថា សហភាពអឺរ៉ុបបានបរាជ័យក្នុងការ​ធ្វើឱ្យប្រាក់​អឺរ៉ូ មានភាពរឹងមាំ​ដូចជាប្រាក់ដុល្លារ​អាមេរិក ដែលប្រការនេះធ្វើឱ្យ​អឺរ៉ុប នៅតែពឹងផ្អែកលើរូបិយប័ណ្ណអាមេរិកដដែល។ នេះបើតាម​ការចេញ ផ្សាយដោយ​សារព័ត៌មាន Sputnik​ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ CNN លោក ម៉ាក្រុង បានលើក​ឡើងយ៉ាងដូច្នេះថា «រហូតមកទល់​នឹងពេលបច្ចុប្បន្ន យើងបាន បរាជ័យក្នុងការ​ធ្វើឲ្យប្រាក់​អឺរ៉ូ រឹងមាំដូចប្រាក់​ដុល្លារ​អាមេរិក... ហើយបើទោះ​ជាយើង​បានបង្កើតការងារ​ជាច្រើន ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះក៏ដោយ ក៏វានៅតែមិន​ទាន់គ្រប់គ្រាន់​ដែរ»

ប្រធានាធិបតី​បារាំងរូបនេះ​បន្ថែមថា ក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុ​អឺរ៉ុបមួយចំនួន នៅតែពឹងផ្អែក​យ៉ាងខ្លាំងលើ​ប្រាក់ដុល្លារ ហើយនេះគឺជា​បញ្ហាអធិបតេយ្យភាព​មួយសម្រាប់រូប​លោក។ ដូច្នេះបើ​តាមលោក ម៉ាក្រុង អឺរ៉ុប​គួរតែធ្វើការងាររួម​គ្នាយ៉ាងជិតស្និទ្ធ​ជាមួយស្ថាប័ន​ហិរញ្ញវត្ថុអឺរ៉ុប​ទាំងអស់​ ក្រោម​កំរិតអឺរ៉ុប និងជាមួយដៃគូ​អឺរ៉ុប​ទាំង​ឡាយ ក្នុងគោលបំណងធ្វើយ៉ាងណា​ឱ្យប្រាក់អឺរ៉ូ លេងសូវពឹ​ងផ្អែកលើប្រាក់​ដុល្លារ។
គួរបញ្ជាក់ថា៖ ការលើកឡើង​ខាងលើ​របស់លោក ម៉ាក្រុង កើតមានឡើងតែ​មួយសប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបា​រាំងលោក Bruno Le Maire បានសន្យាថា បារាំងនឹង​ដឹកនាំកិច្ចខិតខំប្រឹងប្រែង​របស់​សហភាពអឺរ៉ុប ក្នុងការទប់ទល់​ជាមួយនឹងផល​ប៉ះពាល់អវិជ្ជមាន ដែលបង្កឡើង​ដោយទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក​លើអ៉ីរ៉ង់ តាមរយៈការ​ពង្រឹងប្រាក់​អឺរ៉ូនៅលើឆាក​អន្តរជាតិ៕