ក្រុមហ៊ុន Alibaba រកចំណូលបាន​ជិត១០ពាន់លានដុល្លារ ត្រឹមតែ១ម៉ោងដំបូងនៃថ្ងៃលក់បញ្ចុះតម្លៃប្រចាំឆ្នាំ Singles' Day Sales - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមហ៊ុន Alibaba រកចំណូលបាន​ជិត១០ពាន់លានដុល្លារ ត្រឹមតែ១ម៉ោងដំបូងនៃថ្ងៃលក់បញ្ចុះតម្លៃប្រចាំឆ្នាំ Singles' Day Sales

11/11/2018
ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ចិន Alibaba នាថ្ងៃអាទិត្យនេះ អាចរកចំណូល​បានដល់ទៅ​៦៩ពាន់លាន​យាន់ ដែលស្មើនឹង៩.៩២ពាន់លានដុល្លារ នៅក្នុងរយៈពេលមួយម៉ោងដំបូងនៃការចាប់ផ្តើមថ្ងៃ​លក់បញ្ចុះតម្លៃពិសេសប្រចាំឆ្នាំមាន​ឈ្មោះថា Singles' Day Sales។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ​អាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមហ៊ុន Alibaba បានបើកព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ តាមរយៈការរៀបចំពិធីជប់លៀងយ៉ាងធំមួយ នៅឯទីក្រុងសៀងហៃ ប្រទេសចិន​​។ ថ្ងៃ Singles' Day ដែលមានប្រភពដំបូងចេញមកពីចិននោះ ជាថ្ងៃលក់បញ្ចុះតម្លៃទំនិញអនឡាញ​ដ៏ធំបំផុតនៅលើ​ពិភពលោក ខណៈកាលពីឆ្នាំទៅមិញ បាននាំចំណូលសរុបឲ្យ Alibaba ចំនួន១៦៨ពាន់លានយាន់ (២៤.១៥ពាន់លានដុល្លារ)។
គួរជម្រាបថា៖ Singles' Day Sales លើកនេះ ត្រូវគេរំពឹងថានឹងជាថ្ងៃលក់បញ្ចុះតម្លៃ​ខែវិច្ឆិកាលើកចុងក្រោយ ដែល Alibaba នៅ​មាន​លោក Jack Ma ធ្វើជាអ្នកដឹកនាំ ដោយមហាសេដ្ឋីចិនរូបនេះ ដែលជាសហស្ថាបនិកផងដែរនោះ បាន​ប្រកាស​​កាលពី​ខែកញ្ញាថា​​នឹង​លា​ឈប់​ពី​តំណែងជាប្រធានក្រុមហ៊ុន Alibaba នៅខែកញ្ញា ឆ្នាំ២០១៩៕