ភរិយាអតីតមេដឹកនាំហ្វីលីពីន លោកស្រី Imelda Marcos ត្រូវតុលាការផ្តន្ទាទោស​ដាក់ពន្ធនាគារ​យ៉ាងតិចបំផុត​៤២ឆ្នាំ ទោះមាន​​វ័យ​ជិត៩០ឆ្នាំហើយក៏ដោយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភរិយាអតីតមេដឹកនាំហ្វីលីពីន លោកស្រី Imelda Marcos ត្រូវតុលាការផ្តន្ទាទោស​ដាក់ពន្ធនាគារ​យ៉ាងតិចបំផុត​៤២ឆ្នាំ ទោះមាន​​វ័យ​ជិត៩០ឆ្នាំហើយក៏ដោយ

09/11/2018
(ម៉ានីល)៖ តុលាការ​ប្រឆាំងអំពើពុករលួយនៃប្រទេសហ្វីលីពីន នាថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោស​ដាក់ពន្ធនាគារ​អតីត​ជំទាវ​ទី​១​ គឺលោកស្រី Imelda Marco រយៈពេល​យ៉ាងហោចណាស់​៤២ឆ្នាំ បន្ទាប់ពី​លោកស្រីត្រូវបានរកឃើញថាពិតជាមានទោស​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដោយសារតែការបង្កើតមូលនិធិឯកជន​នៅប្រទេសស្វីស និងមានជំពាក់ជំពិន​នឹង​រឿងលុយកាក់ក្នុងក្រុមហ៊ុនមួយចំនួន កាលពីពេលដែលលោកស្រីនៅមានតួនាទីជាមន្រ្តីរដ្ឋាភិបាលនាសម័យឆ្នាំ១៩៦៨ដល់១៩៨៦។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
តុលាការខាងលើក៏បានបង្គាប់ឲ្យចាប់ខ្លួន ភរិយាអតីត​ប្រធានាធិបតីហ្វីលីពីនដែលធ្លាក់ចេញពីអំណាច គឺលោក Ferdinand Marcos ផងដែរ។ លោកស្រី Imelda ដែលបច្ចុប្បន្នមានអាយុ៨៩ឆ្នាំ និងមានរហស្សនាមថា «មេអំបៅដែក» ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ​យ៉ាងតិចបំផុត​០៦ឆ្នាំនិងមួយខែ និងយូរបំផុត​គឺ​១១ឆ្នាំ សម្រាប់បទចោទប្រកាន់នីមួយៗក្នុងចំណោម០៧ បន្ទាប់ពីរួចខ្លួន​បាន​​ចំនួន​​​០៣ករណី។

លោកស្រី Imelda Marcos សព្វថ្ងៃគឺជាសមាជិកសភាតំណាងរាស្រ្ត​នៅហ្វីលីពីន ហើយលោកស្រី កំពុងឈរឈ្មោះប្រកួត​ប្រជែង​​យកតំណែងអភិបាល​​ខេត្ត Ilocos Norte នៅភាគខាងជើងកោះ Luzon នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៩។ សម្រាប់សាលក្រមផ្តន្ទទោសទោសនេះ គឺលោកស្រី Imelda នៅអាចប្តឹងឧទ្ធរណ៍បាន។
គួរបញ្ជាក់ថា៖ ស្វាមីរបស់លោកស្រី លោក Ferdinand Marcos បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន​ នៅឆ្នាំ១៩៦៥ ប៉ុន្តែបាន​ប្រកាសប្រើច្បាប់អាជ្ញាសឹកនៅឆ្នាំ១៩៧២ ដែលជាសញ្ញានៃការឈានទៅរករបបផ្តាច់ការ។ ​ប្រជាជនហ្វីលីពីន​រាប់លាននាក់​បាន​នាំ​គ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងយ៉ាងកក្រើកនៅខែកុម្ភៈ ឆ្នាំ១៩៨៦ រហូតធ្វើឲ្យរូបលោកនិងភរិយាខ្ទាតចេញពីអំណាចនិង​រត់ភៀសខ្លួនទៅ​ដល់ហាវ៉ៃ ជាទីដែលលោក Ferdinand បានទទួលមរណភាពនៅឆ្នាំ១៩៨៩។
លោកស្រី Imelda បានត្រឡប់មកហ្វីលីពីនវិញនៅឆ្នាំ១៩៩២ និងបានបើកយុទ្ធនាការឃោសនា​ឈរឈ្មោះជាប្រធានាធិបតីប៉ុន្តែ​បាន​ទទួលបរាជ័យ។ យ៉ាងណាមិញ លោកស្រីទទួលបានអាសនៈក្នុងសភាតំណាងរាស្រ្តនៅឆ្នាំ១៩៩៥។ អតីតជំទាវទីមួយរូបនេះ ត្រូវ​គេ​ស្គាល់ច្បាស់ដោយសារភាពស៊ីវីល័យ ព្រមទាំង​សម្ភារៈដូចជា​ស្បែក​ជើង​និង​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ​និង​ច្រើន​សន្ធឹក​សន្ធាប់​របស់​លោកស្រី​៕